ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ ហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ២០០០០ករណី

ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លង ជំងឺកូវីដ-១៩ ថ្មីចំនួន ២០,៧៥៥ ករណី ដែលនាំឱ្យចំនួន​ករណី ឆ្លងសរុបនៅក្នុងប្រទេស អាស៊ីអាគ្នេយ៍មួយនេះ កើនដល់ ២,៤៩០,៨៥៨ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ របស់ប្រទេស នៅតែមានចំនួន ៣៧,៤០៥ នាក់។ ក្រសួងសុខាភិបាលហ្វីលីពីន មិនបានធ្វើបច្ចុប្បន្នភាព ចំនួនអ្នកស្លាប់ចាប់តាំង ពីថ្ងៃសុក្រ ដោយសារតែ“ បញ្ហាបច្ចេកទេស” ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រហែល ១១០ លាននាក់ បានធ្វើតេស្តលើមនុស្សជាង ១៩ លាន នាក់ ចាប់តាំងពីការផ្ទុះឡើង នៅខែមករា ឆ្នាំ២០២០ ៕
ដោយ ឈូក បូរ៉ា

To Top