ព័ត៌មានអន្តរជាតិ

សញ្ញាព្រួយបារម្ភ ៖ សិង្ហបុរី មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃ រហូតដល់ជិត ២០០០នាក់

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណី ឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១,៩៣៩ ករណី គិតត្រឹមរសៀលថ្ងៃអាទិត្យ ដែលជាការឆ្លងថ្មី កម្រិតខ្ពស់ចំនួន ៦ ថ្ងៃជាប់ៗគ្នា លើសពី ១,០០០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានសិង្ហបុរី។

ចំនួនអ្នកឆ្លងនៅថ្ងៃអាទិត្យ គឺជិត ៣០០ នាក់ ច្រើនជាងកម្រិតខ្ពស់ប្រចាំថ្ងៃមុន នៃការឆ្លងចំនួន ១,៦៥០ ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃសុក្រ។

ក្នុងចំណោមករណីថ្មី ដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យ មាន ១,៩៣៤ករណី គឺជាការឆ្លងក្នុងស្រុក ដែលរួមមានករណី សហគមន៍ចំនួន ១,៥៣៦ករណី និងអ្នកស្នាក់នៅអន្តេវាសិកដ្ឋាន ចំនួន ៣៩៨ករណី ។ ក្នុងចំណោមករណីក្នុងស្រុក ដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យ មានមនុស្សចំនួន ៤១៧ នាក់ ដែលមានអាយុលើសពី ៦០ ឆ្នាំ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា មានករណី នាំចូលចំនួន ៥ ករណីនៅក្នុងការធ្វើបច្ចុប្បន្នភាពមួយ ដែលបានចេញផ្សាយ ដល់ប្រព័ន្ធផ្សព្វផ្សាយ នៅម៉ោងប្រហែល ១១ យប់ ។

ក្រសួងសុខាភិបាល បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា មានអ្នកស្លាប់ចំនួន ២ នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ថ្នាក់ជាតិកើនដល់ ៧៨ នាក់ ហើយមានអ្នកស្លាប់ចំនួន ២៣ នាក់ក្នុងខែកញ្ញា មកទល់ពេលនេះ គឺជាកំណត់ត្រាថ្មីប្រចាំខែ ។

ការស្លាប់ដំបូង ដែលបានរាយការណ៍ កាលពីថ្ងៃអាទិត្យ គឺស្ត្រីជនជាតិសិង្ហបុរីអាយុ ៩៧ ឆ្នាំម្នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមាន ចំពោះការឆ្លងមេរោគជំងឺកូវីដ-១៩ នៅថ្ងៃទី ១៨ ខែកញ្ញា ហើយបានស្លាប់ ដោយសារផលវិបាក ដោយសារជំងឺនេះ កាលពីថ្ងៃសៅរ៍ ៕

ដោយ ឈូក បូរ៉ា

To Top