ព័ត៌មានអន្តរជាតិ

KCNA របស់កូរ៉េខាងជើងថា អាមេរិក ជាអ្នករំលោភ សិទ្ធិមនុស្ស ដ៏សាហាវបំផុត នៅលើពិភពលោក

បរទេស ៖ ការអះអាងនេះ បានលេចចេញ នៅក្នុងអត្ថបទនៅថ្ងៃច័ន្ទ ដែលបោះពុម្ពដោយទីភ្នាក់ងារ ព័ត៌មាន កណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង និងនិពន្ធ ដោយអ្នកស្រាវជ្រាវ កិច្ចការអន្តរជាតិ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានថ្កោលទោសអាមេរិកថា ជាឧបាយកល និងស្រេកឃ្លានអំណាច ដើម្បីភាពលេចធ្លោនៅពិភពលោក នៅពេលនិយាយអំពីការ រំលោភសិទ្ធិមនុស្ស។

KCNA បានសម្តែងថា « សិទ្ធិមនុស្ស ដែលត្រូវបានអាមេរិក លើកយកមកនិយាយ គឺគ្មានអ្វីក្រៅពីល្បិចកល ដើម្បីងាយស្រួលដឹងអំពីមហិច្ឆតា ព្រៃរបស់ខ្លួនក្នុងការត្រួតត្រា ពិភពលោកឡើយ ។ សហរដ្ឋអាមេរិក គឺជាអ្នករំលោភ សិទ្ធិមនុស្ស ដ៏សាហាវបំផុត នៅលើពិភពលោក ដែលរំខានយ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍ ភាពធម្មតា និងសន្តិភាពនៃរដ្ឋអធិបតេយ្យ ក្រោមលេសនៃសិទ្ធិមនុស្ស» ។

អ្នកស្រាវជ្រាវបានអះអាងថា “ ចលនាលាក់ពុត របស់អាមេរិក ក្រោមគម្របសិទ្ធិមនុស្ស” ត្រូវតែបំផ្លាញចោលមុន ពេលអាមេរិកសម្រេច បាននូវភាពលេចធ្លោរបស់ពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top