ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល នាំចេញកើនឡើងជាង ២០ភាគរយ ទំហំសរុបដល់ទៅជិត ៦៨ពាន់លានដុល្លារ

បរទេស៖ យោងតាមតួលេខ ដែលប្រកាសដោយក្រសួងសេដ្ឋកិច្ច របស់ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យកន្លងមក បានបង្ហាញថា ការនាំចេញរបស់ប្រទេស
គិតត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ មានការកើនឡើងរហូតទៅដល់ ២៤ភាគរយ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការនាំចេញគិតចាប់ពីខែមករា ដល់ខែមិថុនាកន្លងទៅនេះ មានទំហំសរុបរហូតទៅដល់ ៦៧,៦ពាន់លានដុល្លារ ធៀបទៅនឹងទំហំ
នាំចេញកាលពីពេលវេលាដូចគ្នា កាលពីឆ្នាំទៅប្រមាណជា ៥៤,៥ពាន់លានដុល្លារ។

ក្រសួងបានបញ្ជាក់ដែរថា កំណើននេះមានសន្ទុះគួរឲ្យ ចាប់អារម្មណ៍ទោះបីជាវិស័យ នាំចេញទេសចរណ៍នៅមិនទាន់ បានវិលត្រឡប់មកវិញ ជាធម្មតាក្តីដោយសារតែ ការរឹតត្បិតនៃកូវីដ។

តាមការព្យាករណ៍របស់ ក្រសួងបានជឿជាក់ថា អ៊ីស្រាអ៊ែលនឹងអាចកើនឡើង រហូតទៅដល់ ១៣៥ពាន់លានដុល្លារ នៅត្រឹមចុងឆ្នាំ២០២១ ឬកើនឡើងប្រមាណជា ២០ភាគរយ ធៀបទៅនឹងតួលេខកាលពីឆ្នាំ២០២០ ឬមានទំហំលើសការរំពឹងទុក របស់រដ្ឋាភិបាលដល់ទៅ ១៥ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×