ព័ត៌មានអន្តរជាតិ

អ្នកជំនាញអន្ដរជាតិ រិះគន់អាមេរិក ចំពោះការរំលោភសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន

ឆុងឆីង ៖ សហរដ្ឋអាមេរិក គួរតែត្រូវបានសហគមន៍ អន្តរជាតិថ្កោលទោស ចំពោះការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមអ្នកជំនាញ នៅក្នុងសិក្ខាសាលាអន្តរជាតិមួយ ដែលរៀបចំឡើងនៅទីក្រុងចុងឈីង ភាគនិរតីប្រទេសចិន ។

អ្នកជំនាញជាង ៤០ នាក់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការទូតមក ពីប្រទេសចិន បារាំង នេប៉ាល់ ជប៉ុន និងប្រទេសដទៃទៀត បានចូលរួមក្នុងសិក្ខាសាលានេះ ដែលជាព្រឹត្តិការណ៍ តាមអ៊ីនធឺណិតនៅសម័យប្រជុំ លើកទី ៤៨ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ។

លោក Fu Zitang អនុប្រធានសមាគមចិន សម្រាប់ការសិក្សា សិទ្ធិមនុស្ស និងជាប្រធានសាកលវិទ្យាល័យនិរតី នៃវិទ្យាសាស្ត្រនយោបាយ និងច្បាប់បានលើកឡើងថា សង្រ្គាមដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក នៅ អាហ្វហ្គានីស្ថាន មិនត្រឹមតែរំលោភយ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិមនុស្ស របស់ប្រជាជនអាហ្វហ្គានីស្ថាន ប៉ុណ្ណោះទេ ថែមទាំងបង្ក ការគំរាមកំហែងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស របស់ប្រជាជននៅប្រទេស ជិតខាងថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

លោក Fu បានរិះគន់សហរដ្ឋអាមេរិក ចំពោះការដាក់ចេញនូវគំនិតផ្ទាល់ខ្លួន អំពីលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនខ្លួន ដោយបន្ថែមថា សកម្មភាពអន្តរាគមន៍ ដែលអនុត្តរភាពបែបនេះ អាចនាំឱ្យបរាជ័យ។

លោក Cheng Xizhong អ្នកស្រាវជ្រាវ ជាន់ខ្ពស់នៅឯវិទ្យាស្ថាន Charhar បានលើកឡើងថា សហរដ្ឋអាមេរិក គឺជាអ្នករំលោភ សិទ្ធិមនុស្សធំបំផុត របស់ពិភពលោក ដោយចង្អុលបង្ហាញថា សង្រ្គាម និងប្រតិបត្តិការយោធា បានកើតឡើងដោយប្រទេស ក្នុងនាមប្រឆាំងភេរវកម្ម ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ បានឆក់យកជីវិតមនុស្សជាង ៨ សែននាក់ និងផ្លាស់ទីលំនៅជាង ៣៨ លាននាក់ ។

លោក Christian Mestre សាស្រ្តាចារ្យនៅវិទ្យាស្ថាន សិទ្ធិមនុស្ស នៅសាកលវិទ្យាល័យ Strasbourg បានលើកឡើងថា ការកាន់កាប់អាហ្វហ្គានីស្ថាន របស់អាមេរិក គឺជាអនុត្តរភាពនយោបាយ មួយប្រភេទ និងបរាជ័យទាំងស្រុង ដោយបន្ថែមថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែពិនិត្យមើលឡើងវិញនូវទំនាក់ទំនង របស់ពួកគេជាមួយសហរដ្ឋអាមេរិក ៕ដោយ ឈូក បូរ៉ា

To Top