ព័ត៌មានអន្តរជាតិ

នាវាចម្បាំង អង់គ្លេស ធ្វើដំណើរឆ្លង កាត់ តាមច្រកសមុទ្រ តៃវ៉ាន់

បរទេស ៖ នាវាចម្បាំងអង់គ្លេសមួយគ្រឿង នៅថ្ងៃចន្ទនេះ កំពុងតែធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ឆ្ពោះទៅកាន់ប្រទេស វៀតណាម ហើយទង្វើបែបនេះ ទំនងជាធ្វើឲ្យប្រទេសចិនខឹង ស្របពេលមានភាពតានតឹង កើនឡើងខ្ពស់ រវាងចិននិងតៃវ៉ាន់ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹង ថា រដ្ឋមន្ត្រីការពារជាតិ តៃវ៉ាន់ លោក មិនបានផ្តល់សេចក្តីអត្ថាធិប្បាយ ដោយត្រង់នោះទេ នៅពេលត្រូវគេសួរ អំពីនាវាចម្បាំង អង់គ្លេសនោះ ដោយនិយាយថា លោកមិនបានដឹងបេសកកម្មអ្វី ដែលនាវាបរទេសនៅច្រកសមុទ្រ តៃវ៉ាន់ កំពុងធ្វើនោះទេ ។

នៅក្នុងទីក្រុងតៃប៉ិ លោក Chiu Kuo-cheng បាននិយាយប្រាប់អ្នកសារព័ត៌មាន ដូច្នេះថា “នៅពេលពួកវាធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់នោះ យោធាជាតិរបស់យើងនឹងយល់ច្បាស់ ពីស្ថានការណ៍ ប៉ុន្តែនឹងមិនជ្រៀតជ្រែកនោះឡើយ” ។

គួរបញ្ជាក់ថា ប្រទេសចិនតែងអះអាងថា កោះតៃវ៉ាន់ គឺជាទឹកដីមួយផ្នែករបស់ខ្លួន និងបានបង្កើនសម្ពាធយោធា និងនយោបាយ ដើម្បីបង្ខំកោះកាន់លទ្ធិប្រជាធិបតេយ្យ មួយនេះ ឲ្យទទួលយកអធិបតេយ្យភាពរបស់ចិន ៕ប្រែសម្រួល៖ប៉ាង កុង

To Top