Covid-19

វៀតណាម មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ប្រចាំថ្ងៃខ្ពស់ដល់ទៅជាង ៤.៥០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២0២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤.៥៨៩នាក់គិតត្រឹមថ្ងៃអង្គារនេះ នេះជាលើកដំបូង ដែលចំនួននេះស្ថិតនៅក្រោម ៥.០០០នាក់ ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា នេះបើយោងតាមក្រសួងសុខាភិបាល របស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះរួមមានការ ឆ្លងក្នុងស្រុកចំនួន ៤.៥៨៣ និងការនាំចូលចំនួន៦ ដែលធ្វើឱ្យចំនួនសរុប របស់ប្រទេសមានចំនួន ៧៧០.៦៤០ នាក់ដោយមានអ្នកស្លាប់ចំនួន ១៨.៩៣៦នាក់ ។

ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូង រួមមាន ២.៥៧៥ នៅខេត្តប៊ិញឌឿង ចំនួន៧៨៧ នៅខេត្តដុនណៃ និងចំនួន៣៧៧ នៅទីក្រុងហូជីមិញ ។

រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ចំនួន៥៥៩.៩៤១នាក់ បានជាសះស្បើយកើនឡើងដល់ ២១.៤៨៧នាក់ ចាប់ពីថ្ងៃច័ន្ទ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង៤០លានដូស ត្រូវបានផ្តល់ជូនទូទាំងប្រទេស ។

គិតត្រឹមថ្ងៃអង្គារនេះ វៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ៧៦៦.១១០នាក់ ចាប់តាំងពីការចាប់ផ្តើម នៃរលកនាចុងខែមេសានេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top