Covid-19

ថៃឡង់ដ៏ មានអ្នកឆ្លងជំងឺកូវីដ-១៩ ថយចុះមកកម្រិតទាប ក្នុងរយៈពេល ១០សប្តាហ៍មកនេះ

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២0២១ថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃអង្គារនេះបានកត់ត្រា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៩.៤៨៩ករណី ដែលជាចំនួននៃការឆ្លងប្រចាំថ្ងៃ ទាបបំផុតគិតចាប់ពីថ្ងៃទី១៥ ខែកក្កដា នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងស្ថានការណ៍កូដវីដ-១៩របស់ប្រទេសនេះ ។

ការធ្លាក់ចុះនៅក្នុងករណីប្រចាំថ្ងៃ បានបង្ហាញពីនិន្នាការធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់ដែលស្របជាមួយនឹង ការបើកដំណើរការអាជីវកម្ម ឡើងវិញបន្តិចម្តងៗ ។ ប្រទេសនេះបានប្រកាសកាលពីថ្ងៃចន្ទ ដោយបានបន្ថែមការបន្ធូរបន្ថយ ការរឹតបន្តឹងចាប់ពីថ្ងៃសុក្រ រួមទាំងការបើកអាជីវកម្មឡើងវិញ និងម៉ោងបំរាមតិចជាងមុន ។

រហូតមកដល់ពេលនេះចំនួន អ្នកឆ្លងជំងឺសរុបនៅក្នុង ប្រទេសថៃឡង់ដ៏ បានកើនលើសពី ១.៥៨លាននាក់ ហើយចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតកាលពីដើមឆ្នាំមុន ខណៈដែលចំនួនអ្នកស្លាប់ សរុបនៅពេលនេះមានចំនួន ១៦.៤៩៨នាក់ ដោយមានអ្នកស្លាប់ចំនួន ១២៩នាក់ គិតត្រឹមថ្ងៃអង្គារពុធ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×