ព័ត៌មានអន្តរជាតិ

ស្នងការប៉ូលីស ក្រុងបាងកក ព្រមានថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលជារៀងរាល់ថ្ងៃ នឹងថយចុះ ពេលដែលក្រុមអ្នកតវ៉ា ប្រឈមមុខនឹងវិធានការច្បាប់តឹងរ៉ឹង

បរទេស៖ បើយោងតាមប៉ូលីសបាងកក គឺថា ការតវ៉ាប្រឆាំងរដ្ឋាភិបាលជារៀងរាល់ថ្ងៃ នឹងបន្ត ប៉ុន្តែនឹងថយចុះក្នុងពេលដែលក្រុមអ្នកតវ៉ាទាំងនោះ ប្រឈមមុខនឹងវិធានការច្បាប់តឹងរ៉ឹង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Piya Tavichai ស្នងការរងនៃស្នងការដ្ឋានប៉ូលីសក្រុងបាងកក បាននិយាយនៅថ្ងៃពុធនេះថា ក្រុម Thalu Fah ត្រូវបានគេរំពឹងថា នឹងធ្វើបាតុកម្មមួយទៀតនៅចំនុចប្រសព្វ Nang Leong នៅវេលាម៉ោង ៤ រសៀល ហើយក៏ព្យាយាមដើរក្បួនឆ្ពោះទៅវិមានរដ្ឋាភិបាល ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមនេះបានតវ៉ានៅកន្លែងដដែលកាលពីថ្ងៃអង្គារ ហើយព្យាយាមចូលទៅជិតវិមានរដ្ឋាភិបាល។ លោកបាននិយាយថា ប៉ូលីសបានបញ្ឈប់ពួកគេនិងចាប់ខ្លួនមនុស្ស ៩ នាក់ពីបទជួបជុំខុសច្បាប់ ដែលបង្កឱ្យមានការរំជើបរំជួល និងរំលោភលើច្បាប់គ្រប់គ្រងជំងឺ។

ស្នងការរងនៃការិយាល័យប៉ូលីសក្រុងបាងកក បាងកក រូបនេះ បញ្ជាក់ថា ចាប់តាំងពីខែកក្កដាមក ប៉ូលីសបានចាប់ខ្លួនអ្នកតវ៉ាចំនួន ៦៣៣ នាក់ពីបទរំលោភច្បាប់៕ប្រែសម្រួលៈ ណៃ តុលា

To Top
×