ព័ត៌មានអន្តរជាតិ

អាមេរិក អះអាងថាចិន ជាអ្នករារាំង ការបញ្ជាទិញ យន្តហោះរបស់ប៊ូអ៊ីង់

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលនៃប្រទេសចិន បានធ្វើការរារាំងទៅដល់ កិច្ចព្រមព្រៀងលក់យន្តហោះប៊ូអ៊ីង ទៅឲ្យក្រុមហ៊ុនអាកាសចរ ក្នុងស្រុក ដែលមានតម្លៃរហូតទៅដល់ ១០ពាន់លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានអះអាងថាចិន មិនបានគោរពតាមការប្តេជ្ញាចិត្ត ក្នុងការទិញទំនិញយន្តហោះ ដែលផលិតនៅក្នុងឆ្នាំ២០២០ របស់អាមេរិកស្រប ទៅតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដែលធ្លាប់បានធ្វើជាមួយ នឹងរដ្ឋាភិបាលអាណិត្តមុន នោះឡើយ។

ក្រោយការបញ្ជាក់ពីបញ្ហានេះរួចមក ភាគហ៊ុនរបស់ក្រុមហ៊ុនប៊ូអ៊ីង គឺបានធ្លាក់ចុះរហូតទៅដល់២,៦ភាគរយ គិតត្រឹមថ្ងៃអង្គារ ឬត្រឹមតែ ២១៨,៤១ដុល្លារប៉ុណ្ណោះ ក្នុងមួយហ៊ុន។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ ទាំងក្រុមហ៊ុនប៊ូអ៊ីង និងស្ថានទូតចិនប្រចាំ នៅក្នុងទីក្រុងវ៉ាស៊ិនតោន គឺនៅមិនទាន់ចេញមកប្រតិកម្ម ឬឆ្លើយតបយ៉ាងណានៅឡើយ ចំពោះការចោទប្រកាន់មួយនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top