Covid-19

ក្នុងរយៈពេល ២៤ម៉ោង រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង ២២.០០០ករណី

មូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណី ឆ្លងវីរុសថ្មីចំនួន ២២.៤៣០ករណី គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកឆ្លង ទូទាំងប្រទេសកើនឡើងដល់ ៧.៤៨៧.១៣៨នាក់ ។

ចំនួនអ្នកស្លាប់នៅទូទាំងប្រទេស បានកើនឡើង ៨៥៧នាក់ ដោយនំាឲ្យចំនួនសរុប កើនឡើងដល់ ២០៦.៣៨៨នាក់។ ចំនួននៃអ្នកសះស្បើយ ពីជំងឺបានកើនឡើង ១៨.៤៥៦នាក់ នំាឲ្យចំនួនសរុបកើនឡើងដល់ ៦.៦៥៣.៩៤១នាក់ ។

ទន្ទឹមនឹងនេះដែរ ទីក្រុងម៉ូស្គូ បានរាយការណ៍ពីករណីថ្មីចំនួន ៣.០០៤ករណី ដែលនំាឱ្យចំនួនសរុប របស់ក្រុងនេះបានកើនឡើងដល់ ១.៦២៩.៩២២ករណី ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមរបាយការណ៍ មួយពីប្រព័ន្ធផ្សព្វផ្សាយថា ប្រជាជនរុស្ស៊ី ប្រមាណជាង ៤២លាននាក់ ត្រូវបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ រហូតមកដល់ពេលនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×