ព័ត៌មានអន្តរជាតិ

ក្រុមបាតុករប្រឆាំង រដ្ឋាភិបាលនៅថៃ ប្តេជ្ញាធ្វើដំណើរទៅឱ្យដល់ វិមានរដ្ឋាភិបាល ដើម្បីឱ្យនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង

បរទេស៖ មេដឹកនាំក្រុមបាតុករប្រឆាំង រដ្ឋាភិបាលនៅប្រទេសថៃមួយក្រុម នៅទីក្រុងបាងកក បាននិយាយថា ពួកគេបានប្តេជ្ញាចិត្តធ្វើដំណើរ ទៅកាន់វិមានរដ្ឋាភិបាល ដើម្បីអំពាវនាវឱ្យមានការលាលែង ពីតំណែងរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុម Thalufah បាននិយាយនៅថ្ងៃពុធថា ក្រុមបាតុករនឹងមិនបាក់ទឹកចិត្តឡើយ ដោយប៉ូលីសបង្ក្រាបកុបកម្ម ព្យាយាមរារាំងផ្លូវរបស់ពួកគេ ឆ្ពោះទៅកាន់ការិយាល័យ នាយករដ្ឋមន្ត្រី ព្រោះមនុស្សជាច្រើន បានស្លាប់ដោយសារ Covid-19 ។

សមាជិក Thalufah បានប្រមូលផ្តុំគ្នានៅផ្លូវប្រសព្វ Nang Loeng សម្រាប់ថ្ងៃទីបួនជាប់ៗគ្នា។ ពួកគេត្រូវបានប៉ូលីសរារាំង ខណៈពួកគេព្យាយាមចូល ទៅជិតវិមានរដ្ឋាភិបាល៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×