ព័ត៌មានអន្តរជាតិ

តួកគី ឃាត់ខ្លួនក្រុម IS បាន១២នាក់ នៅក្រុងអង់ការ៉ា


ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលគ្រប់គ្រងដោយរដ្ឋ ឈ្មោះ Anadolu បានរាយការណ៍នៅថ្ងៃពុធទី២៩ ខែកញ្ញានេះថា ប៉ូលិសតួកគីបានឃាត់ខ្លួនជនជាតិបរទេសចំនួន១២នាក់នៅរដ្ឋធានីអង់ការ៉ា ជាប់ចោទពីបទជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យបរទេសដែលត្រូវបានឃាត់ខ្លួននោះមានទំនាក់ទំនងជាមួយក្រុម IS នៅក្នុង” តំបន់ជម្លោះ”ដែលបាននឹងកំពុងធ្វើការវាយប្រហារ ។

ទីភ្នាក់ងារនេះបានរាយការណ៍ថា កម្លាំងសន្តិសុខបានអនុវត្តការឆ្មក់ចូលជាបន្តបន្ទាប់ ហើយប្រតិបត្តិការបន្តតាមចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុម IS ត្រូវបានគេស្តីបន្ទោសចំពោះការវាយប្រហារដ៏សាហាវនៅក្នុងប្រទេសតួកគីចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ ។

អង្គភាពប្រឆាំងភេរវកម្មរបស់ប្រទេសតួកគី បាននឹងកំពុងធ្វើប្រតិបត្តិការប្រឆាំងនឹងសមាជិកក្រុមនេះនៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×