ព័ត៌មានអន្តរជាតិ

បក្សប្រជាធិបតេយ្យ ព្រមាន លោក Biden មិនត្រូវដាក់ទ័ពអាមេរិក ក្នុងមូលដ្ឋានទ័ព រុស្សីឡើយ

បរទេស ៖ យោងតាមការចេញផ្សាយមួយ ដោយកាសែតបរទេស កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា មកដល់ពេលនេះមន្ត្រីជាន់ខ្ពស់ របស់មន្ទីរប៉ង់តាហ្គោន បានចាប់ផ្តើមកិច្ចការងារ ពិភាក្សាគ្នា ទៅលើលទ្ធភាព នៃការដាក់ទីតាំងយោធាអាមេរិក នៅក្នុងមូលដ្ឋានទ័ព របស់រុស្សី ដើម្បីអាចធ្វើការវាយប្រហារ ភេវរកម្មដែលមាន នៅក្នុងប្រទេស អាហ្គានីស្ថាន។

មន្ត្រីជាន់ខ្ពស់ របស់បក្ស ប្រជាធិបតេយ្យ របស់រដ្ឋញូវយ៉ក លោក Gregory Meeks បានឆ្លើយតបទៅនឹងព័ត៌មានថា អាមេរិកមិនត្រូវទុកចិត្តទៅលើរុស្សី នោះឡើយហើយ គាត់មិនអាចមើលឃើញថា មានមូលហេតុអ្វី ដែលមានប្រយោជន៍ឡើយ ក្នុងការប្រើប្រាស់មូលដ្ឋានទ័ព របស់រុស្សីបែបនេះ។

គួរឲ្យដឹងដែរថា កាលពីកិច្ចប្រជុំនៅក្នុងទីក្រុងហេ្សណែវ កន្លងមកជាមួយនឹង លោក Joe Biden ប្រធានាធិបតីអាមេរិក នោះមេដឹកនាំរុស្សីលោក Vladimir Putin បានលើកឡើងជាគំនិតមួយ ដើម្បីឲ្យអាមេរិកអាចធ្វើការដាក់កម្លាំងទ័ព នៅក្នុងមូលដ្ឋានទ័ព របស់រុស្សីបាន។

ផ្ទាំងពាណិជ្ជកម្ម

គិតចាប់តាំង តែពេលនោះមកមន្ត្រី ក្រុមប្រឹក្សាភិបាល នៃសន្តិសុខជាតិបានកំពុងធ្វើការស្នើសុំព័ត៌មាន បន្ថែមទៀតពាក់ព័ន្ធទៅ នឹងការផ្តល់ឲ្យ ដោយភាគីរុស្សីមួយ នេះហើយ ជាក់ស្តែងមន្ត្រីជាន់ខ្ពស់រវាង ក្រសួងការពារជាតិទាំងពីរក៏បានជួបគ្នា ពិភាក្សាបន្ថែមទៀត ទៅលើបញ្ហានេះហើយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×