ព័ត៌មានអន្តរជាតិ

ភាពចម្រូងចម្រាស់ នៅប្រទេសថៃ ជុំវិញការកំណត់អាណត្តិ របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្រ្តី

បរទេស ៖ គណបក្សប្រឆាំង បានរងការរិះគន់ ចំពោះការចោទ ប្រកាន់ថា បានព្យាយាមបកស្រាយ ខុសមាត្រាមួយ នៅក្នុងរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចប់ការកាន់តំណែងមុន កំណត់ របស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធចាន់អូចា ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Thippanan Sirichana អតីតអ្នកនាំពាក្យរង គណបក្ស Palang Pracharath ដែលបច្ចុប្បន្នត្រូវបានភ្ជាប់ជា មួយការិយាល័យ លេខាធិការដ្ឋាន នាយករដ្ឋមន្រ្តីកាលពីម្សិលមិញ គឺបានចោទគណបក្សប្រឆាំងថា បានលើកយកប្រធានបទនេះ មកជជែកគ្នាដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ នាយករដ្ឋមន្រ្តី ។

លោកស្រីបាននិយាយថា គណបក្សប្រឆាំងខ្លាចថា ឧត្តមសេនីយ៍ប្រាយុទ្ធ នឹងត្រូវតែងតាំង ជានាយករដ្ឋមន្ត្រី និងដឹកនាំប្រទេសសម្រាប់អាណត្តិទីពីរ។

អតីតអ្នកនាំពាក្យរង គណបក្ស Palang Pracharath រូបនេះ បានបន្តរិះគន់ចំពោះការបកស្រាយខុស របស់តំណាងរាស្ត្របក្ស ប្រឆាំងនៃមាត្រា ១៥៨ នៃរដ្ឋធម្មនុញ្ញដោយនិយាយថា ពួកគេបានចោទប្រកាន់មិនត្រឹមត្រូវថា ឧត្តមសេនីយ៍ប្រាយុទ្ធមានពេលតិច ជាងមួយឆ្នាំ ដើម្បីចូលកាន់តំណែង៕
ប្រែសម្រួលៈ ណៃ តុលា

To Top