Covid-19

ថ្ងៃនេះ! ប្រ៊ុយណេ មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីជាង ១៦០នាក់

បង់ដា សេរី បេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសប្រ៊ុយណេ បានរាយការណ៍ករណី ឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន១៦៦នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលនាំឱ្យចំនួនសរុបរបស់ ប្រទេសនេះកើនឡើងដល់ ៧.១១៦នាក់ ។

យោងតាមក្រសួងសុខាភិបាល ប្រ៊ុយណេបានឲ្យដឹងថា ករណីថ្មីទាំងអស់គឺជាការឆ្លងក្នុងស្រុក ។ ខណៈដែលប្រភពនៃការឆ្លង នៃករណីក្នុងស្រុកចំនួន៩៤ នៅតែស្ថិតក្រោមការស៊ើបអង្កេត ក្រុមថ្មីចំនួន៣ត្រូវបានរកឃើញ ហើយមួយក្រុមត្រូវបានបិទ ដោយគ្មានករណីថ្មីនៅក្នុង ក្រុមនេះគិតទៅមានរយៈពេល ២៨ថ្ងៃ ដែលនាំឱ្យចំនួនសរុបនៃ ក្រុមសកម្មកើនដល់ ១១៨នាក់ ។

បច្ចុប្បន្ននេះ មានករណីសកម្មចំនួន ២.១៩២នាក់ កំពុងត្រូវបានព្យាបាល និងត្រួតពិនិត្យនៅមជ្ឈមណ្ឌលជាតិ ។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសនេះបានរាយការណ៍ថា មានអ្នកជាសះស្បើយសរុបចំនួន ៤.៨៧៥នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៤៩នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top