ព័ត៌មានអន្តរជាតិ

ចិនអំពាវនាវ ទៅឲ្យប្រធានណាតូ និងសម្ព័ន្ធមិត្ត គួរតែកុំពាក់ព័ន្ធនឹង បញ្ហារបស់ ឥណ្ឌូប៉ាស៊ីហ្វិក

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃពុធនេះ បានសរសេរថា មន្ត្រីជាន់ខ្ពស់របស់ចិន បានប្រើប្រាស់នូវកិច្ចសន្ទនាគ្នា ដែលមិនធ្លាប់មានពីមុនមកជាមួយ នឹងប្រធានណាតូ ដើម្បីព្រមានទាំងណាតូ និងសម្ព័ន្ធមិត្តផងថា គួរតែនៅឲ្យឆ្ងាយចេញពីបញ្ហា ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលបានហៅទូរស័ព្ទជាមួយនឹងប្រធានអង្គការ ណាតូ លោក Jens Stoltenberg បាននិយាយថាប៉ុន្មានឆ្នាំ ចុងក្រោយនេះ សមាជិកជាច្រើន របស់ណាតូបានធ្វើការបញ្ជូននាវា ចម្បាំងព្រមទាំង យន្តហោះចម្បាំង ជាច្រើនគ្រឿងទៅកាន់តំបន់ក្បែរៗខាង នៃប្រទេសចិន ប៉ុន្តែណាតូគួរតែពិនិត្យមើលទៅតួនាទី និងទំនូលខុសត្រូវរបស់ខ្លួនទៅ តាមទីតាំងភូមិសាស្ត្រសាជាថ្មី ដើម្បីអាចធានាឲ្យបានសន្តិសុខ
ក៏ដូចជាសន្តិភាពក្នុងតំបន់ ។

ជាការឆ្លើយតប លោក Stoltenberg បានធ្វើការបញ្ជាក់សាជាថ្មីថា ណាតូតនិងសមាជិកមិន ដែលចាត់ទុកចិន គឺជាត្រូវរបស់ខ្លួនឡើយ ប៉ុន្តែក៏បានអំពាវនាវដល់ចិន ក្នុងការគោរព និងផ្តល់ការប្តេជ្ញាចិត្តឲ្យបានពេញ ទំហឹងចំពោះប្រព័ន្ធ ទំនួលខុសត្រូវ របស់អន្តរជាតិ ។

លោកបានបន្ត ថា ជាក់ស្តែងក្តីបារម្ភ ណាតូ ចំពោះចិនគឺពាក់ព័ន្ធតែទៅលើបញ្ហាគោល នយោបាយបង្ខិតបង្ខំព្រមទាំងសកម្មភាពបង្កើន ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរនិង ក៏ដូចជាកង្ខះខាតការបង្ហាញនូវតម្លាភាព នៃការធ្វើទំនើបកម្មទៅលើ
វិស័យយោធាប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×