ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស៖ មនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍ បាញ់ប្រហារនៅទីក្រុងមីនស្កិ៍

បរទេស៖ ប្រធានាធិបតីនៃ ប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សរាប់រយនាក់ ត្រូវបានឃាត់ខ្លួន ក្រោយហេតុការណ៍បាញ់ប្រហារមួយ បណ្ដាលឲ្យបុគ្គលិក IT ម្នាក់ និងមន្ត្រី KGB មួយរូប បានស្លាប់បាត់បង់ជីវិត នៅក្នុងទីក្រុងមីនស្កិ៍។

អាជ្ញាធរបេឡារុសបាននិយាយថា មន្ត្រី KGB បានបាញ់សម្លាប់បុរសវ័យ ៣១ឆ្នាំមួយរូប កាលពីថ្ងៃអង្គារ ក្រោយរូបគាត់ប្រឆាំង នឹងមន្ត្រីអនុវត្តច្បាប់ ចំណែកក្រុមសិទ្ធិមនុស្ស Viasna-96 បាននិយាយប្រាប់ថា មនុស្សចំនួន ៨៤នាក់ ត្រូវបានឃាត់ខ្លួន ក្រោយហេតុការណ៍បាញ់ប្រហារនោះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយពោលសំដៅ ដល់ការស្លាប់របស់មន្ត្រី KGB នោះ លោក Alexander Lukashenko បានមានប្រសាសន៍ថា “យើងនឹងមិនអត់ឱនឲ្យពួកគេនោះទេ សម្រាប់ការស្លាប់បុរសរូបនេះ”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា គេហទំព័រព័ត៌មានបេឡារុស Dev.by បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ជនស៊ីវិលដែលស្លាប់នោះ គឺជាបុគ្គលិកក្រុមហ៊ុន EPAM Systems ជាក្រុមហ៊ុន IT មានមូលដ្ឋាននៅអាមេរិក បង្កើតឡើងដោយជនជាតិបេឡារុស។ ក្រុមហ៊ុន EPAM នេះ កាលពីឆ្នាំមិញ បានចាប់ផ្តើមកម្មវិធី បណ្ដុះបណ្ដាលបុគ្គលិក IT ជាជនជាតិបេឡារុស ដែលបាត់បង់ការងារ សម្រាប់ការគាំទ្របាតុកម្មដ៏ធំ ប្រឆាំងលោកប្រធានាធិបតី Alexander Lukashenko ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023