Covid-19

អូស្រ្តាលី ប្រកាសបញ្ចប់ការរឹតបន្តឹង ធ្វើដំណើរអន្តរជាតិ ដោយសារកូវីដ១៩

បរទេស៖ ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងបើកព្រំដែនឡើងវិញ សម្រាប់ការធ្វើដំណើរ អន្តរជាតិមួយចំនួន ក្រោយដាក់បម្រាមរយៈពេល ១៨ខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានមានប្រសាសន៍ក្នុងសន្និសីទកាសែត មួយនៅថ្ងៃសុក្រនេះថា ពលរដ្ឋអូស្ត្រាលីដែល ចាក់វ៉ាក់សាំងបានទាំងស្រុង និងអ្នករស់នៅអចិន្ត្រៃយ៍ ក្នុងប្រទេសអូស្ត្រាលី កំពុងនៅបរទេស នឹងអាចធ្វើដំណើរជាថ្មីឡើងវិញ។

មន្ត្រីអូស្ត្រាលីនិយាយថា ពួកគេនឹងធ្វើការផ្លាស់ប្តូរកែប្រែ ដោយសារបច្ចុប្បន្ននេះ ៧៨ភាគរយ នៃប្រជាជន បានទទួលថ្នាំវ៉ាក់សំាងកូវីដ១៩ យ៉ាងហោចណាស់ក៏ដូសទីមួយដែរ ហើយ៥៥ភាគរយ បានទើបបានទទួល ថ្នាំវ៉ាក់សាំងទាំងស្រុង។
លោក Scott Morrison បានមានប្រសាសន៍យ៉ាងដូច្នេះថា “ហើយនោះជាទីដែលអូស្ត្រាលី នាពេលបច្ចុប្បន្ន កំពុងតែរៀបចំ ដើម្បីដំណើរការ ហើយរឿងនេះនឹងកើតមានឡើង នៅខែក្រោយ។ នោះជាពេលដែលវានឹង ចាប់ផ្តើមកើតឡើង ពីខែក្រោយទៅ ស្របពេលដែលរដ្ឋនានា ឈានចូលក្នុងអត្រាចាក់ ថ្នាំវ៉ាក់សាំងបាន ៨០ភាគរយ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×