ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល គ្រោងនឹងជំនួសការ ធ្វើតេស្ត PCR ដោយតេស្តទឹកមាត់ រកមេរោគកូវីដ-១៩

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងជំនួសតេស្ត PCR និងអង់ទីហ្សែនដែលមានស្រាប់ ដោយតេស្តទឹកមាត់ ដើម្បីរកមើលមេរោគបង្កជំងឺកូវីដ-១៩ នេះបើតាមព័ត៌មាន ទូរទស្សន៍គ្រប់គ្រងដោយ អ៊ីស្រាអ៊ែលបានរាយការណ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។

ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល ទទួលឧបករណ៍ធ្វើតេស្ត ទឹកមាត់រួចហើយ ហើយនឹងចាប់ផ្តើម ពិនិត្យភាព ជឿជាក់នៃការធ្វើតេស្ត ទាំងនេះនៅសប្តាហ៍ក្រោយ ដោយអនុវត្តជាមួយតេស្ត PCR ក្នុងចំណោម មុខវិជ្ជាដូចគ្នា នេះបើយោងតាមរបាយ ការណ៍ដែលបង្ហាញឲ្យដឹង ។

ទូរទស្សន៍ខាងលើបានឲ្យដឹងទៀតថា ប្រសិនបើលទ្ធផលតេស្តទឹកមាត់ ត្រូវនឹងតេស្ត PCR នោះតេស្តថ្មីនឹងជំនួសបន្តិចម្តង ៗ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងករណីនេះការធ្វើតេស្តទឹកមាត់ ទំនងជាត្រូវបានប្រើដំបូង ចំពោះកុមារ ហើយក្រោយមកសម្រាប់ មនុស្សធំផងដែរ ។

ទូរទស្សន៍ក៏បានរាយការណ៍ផងដែរថា ក្នុងរយៈពេលប្រហែល១សប្តាហ៍កន្លះការបញ្ជូនវ៉ាក់សាំង AstraZeneca ដំបូងចំនួន ២២,០០០ដូស នឹងមកដល់ប្រទេសអ៊ីស្រាអ៊ែល សម្រាប់អ្នកដែលត្រូវបានការពារខាង វេជ្ជសាស្ត្រពីការទទួល វ៉ាក់សាំង Pfizer និង Moderna ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×