ព័ត៌មានអន្តរជាតិ

អភិបាលក្រុងម៉ានីល ប្រកាសចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតីហ្វីលីពីន

ម៉ានីល៖ អភិបាលក្រុងម៉ានីលលោក Francisco Domagoso នៅថ្ងៃច័ន្ទនេះបានដាក់ពាក្យសុំវិញ្ញាបនប័ត្ររបស់ខ្លួន ដើម្បីឈរឈ្មោះជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ក្នុងការបោះឆ្នោតខែឧសភា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Francisco Domagoso មានអាយុ ៤៦ ឆ្នាំដែលល្បីល្បាញដោយឈ្មោះហៅក្រៅរបស់លោក ឈ្មោះ Isko Moreno និងមិត្តរួមការងាររបស់លោក ឈ្មោះ Willie Ong ជាវេជ្ជបណ្ឌិត ដែលមានអ្នកគាំទ្រជាង ១៦ លាននាក់នៅលើហ្វេសប៊ុកបានដាក់ពាក្យសុំវិញ្ញាបនប័ត្របេក្ខជន នៅគណៈកម្មការរៀបចំការបោះឆ្នោត។

គួរបញ្ជាក់ថា អភិបាលក្រុងម៉ានីល នៃប្រទេសហ្វីលីពីនរូបនេះ នឹងដំណើរការក្រោមគណបក្សនយោបាយ Aksyon Demokratiko ដែលក្នុងនោះលោក គឺជាប្រធាន។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមការស្ទង់មតិថ្មីៗនេះ ដែលបោះពុម្ពផ្សាយដោយ Pulse Asia បានបង្ហាញថាប្រជាជនហ្វីលីពីនចំនួន ១៣ ភាគរយ បានសម្តែងការគាំទ្រ Francisco Domagoso ជាបេក្ខជនប្រធានាធិបតី៕

ដោយ ឈូក បូរ៉ា

To Top
×