ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ លោក បា្រយុទ្ធ ច្រានចោល ព័ត៌មាន ពីការរុះរើគណៈរដ្ឋមន្រ្តី ដែលគេរំពឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស នឹងបាត់បង់តំណែង

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃច័ន្ទបាន រិះគន់ទៅលើការ រំពឹងទុកថា ការរុះរើគណៈរដ្ឋមន្ត្រី ដែលពាក់ព័ន្ធនឹងតំណែង រដ្ឋមន្ត្រីសំខាន់ៗ អាចនឹងកើតឡើងក្នុង ពេលឆាប់ៗនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងពាក្យចចាមអារ៉ាម ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនេះ គឺមានលោក Supachai Panitchpakdi អតីតអគ្គលេខាធិការនៃសន្និសីទ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ របស់អង្គការសហប្រជាជាតិ នឹងត្រូវបានតែងតាំង ជាប្រធានក្រុម សេដ្ឋកិច្ច របស់រដ្ឋាភិបាល ទទួលបន្ទុកផ្នែកថា មពលក៏ដូចជាតំណែង ឧបនាយករដ្ឋមន្ត្រី ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Anupong Paojinda ត្រូវបានគេនិយាយ ផងដែរថា នឹងទទួលតួនាទីពីរ ជាឧបនាយករដ្ឋមន្ត្រីផង និងលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ត្រូវបានគេគិតថាកំពុង បាត់បង់កៅអី រដ្ឋមន្ត្រីការបរទេស របស់លោក ។

នៅថ្ងៃច័ន្ទ ឧត្តមសេនីយ៍ប្រាយុទ្ធ បានប្រាប់ អ្នកយកព័ត៌មាន នៅសាលា Pibool Uppatham ក្នុងសង្កាត់ហួយឃាង នៃទីក្រុងបាងកកថា ពាក្យចចាមអារាមនេះ គ្មានមូលដ្ឋាន ច្បាស់លាស់ទេ។ លោកបាននិយាយថា “ ខ្ញុំគ្មានគម្រោង នឹងធ្វើការរុះរើទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top