ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុនថ្មី Kishida បញ្ជាក់ពីសម្ព័ន្ធភាពដ៏រឹងមាំ ជាមួយអាមេរិក ក្នុងការចរចាជាមួយលោក បៃដិន

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ថា លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន បានឲ្យនៅថ្ងៃអង្គារទី៥ ខែតុលា ថាគាត់បានទទួលសារដ៏រឹងមាំពីលោកប្រធានាធិបតី Joe Biden អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្រជុំកោះសមុទ្រចិនខាងកើត ដែលមានជម្លោះដែលគេស្គាល់ថា ប្រជុំកោះសេនកាគូនៅក្នុងប្រទេសជប៉ុន ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទនៅព្រឹកថ្ងៃអង្គារនេះ ដែលមានរយៈពេលប្រហែល២០នាទី សម្ព័ន្ធមិត្តក៏បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីសម្រេចបាននូវឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហផងដែរ ។

ការអំពាវនាវនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោក Kishida បានហៅការបោះឆ្នោតសភា សម្រាប់ថ្ងៃទី៣១ ខែតុលាហើយបានប្តេជ្ញា ពង្រឹងការឆ្លើយតប របស់ប្រទេសចំពោះជំងឺឆ្លងរាតត្បាត ។ គាត់ត្រូវបានសមាជិកសភាបោះឆ្នោត កាលពីថ្ងៃចន្ទឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសនេះ ។

លោក Kishida បានលើកឡើងថា “យើងបានបញ្ជាក់ថា យើងនឹងធ្វើការរួមគ្នា ដើម្បីពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិក និងឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ” ។ យើងក៏បានបញ្ជាក់ផងដែរថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធ លើបញ្ហាទាក់ទងនឹងប្រទេសចិន និងកូរ៉េខាងជើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top