ព័ត៌មានអន្តរជាតិ

ភាពតានតឹង ផ្នែកយោធារវាងចិន និងកោះតៃវ៉ាន់ កាន់តែអាក្រក់ ក្នុងរយៈពេល ៤០ឆ្នាំមកនេះ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយថា ភាពតានតឹងជាមួយចិន គឺអាក្រក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំមកនេះ ដោយព្រមានពីហានិភ័យ នៃការវាយប្រហារដោយចៃដន្យ រវាងប្រទេសទាំងពីរផងដែរ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Chiu Kuo-cheng បានកើតឡើងបន្ទាប់ពីប្រទេសចិន បានបញ្ជូន “ ចំនួនកំណត់ត្រា” នៃយន្តហោះយោធា កាន់តែច្រើន ចូលទៅក្នុងតំបន់ការពារអាកាស របស់កោះតៃវ៉ាន់ រយៈពេល ៤ ថ្ងៃជាប់ៗគ្នា។

កោះតៃវ៉ាន់ ចាត់ទុកខ្លួនថា ជារដ្ឋអធិបតេយ្យ ប៉ុន្តែ ទោះយ៉ាងណា ប្រទេសចិនវិញ គឺបានចាត់ទុកកោះតៃវ៉ាន់ ជាខេត្តដែលត្រូវបែកបាក់ ចេញរបស់ខ្លួនតែប៉ុណ្ណោះ។ ប៉ុន្តែចិនមិនបានច្រានចោលការប្រើប្រាស់កម្លាំង ដែលអាចធ្វើបាន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមនោះទេ។

តំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ ដែលខ្លួនឃ្លាំមើលការគំរាមកំហែង បានលាតសន្ធឹងលើតំបន់មួយ ដែលគ្របដណ្តប់លើច្រកសមុទ្រតៃវ៉ាន់ និងតំបន់ដ៏ធំមួយនៃចិនដីគោក។ ពួកគេចាត់ទុកយន្តហោះឆ្លងកាត់ ផ្លូវក្រៅផ្លូវការរវាងចិននិងតៃវ៉ាន់ថាជាការលុកលុយ៕ ប្រែសម្រួលៈ ណៃ តុលា

To Top