ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតី ហ្វីលីពីន ប្រកាសចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតី

ម៉ានីល៖ អនុប្រធានាធិបតីហ្វីលីពីនលោកស្រី Leni Robredo បានលើកឡើងថា លោកស្រីនឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

លោកស្រី Robredo អាយុ ៥៦ ឆ្នាំមេធាវីសិទ្ធិមនុស្ស និងជាស្ត្រីមេម៉ាយរបស់អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃដឹកនាំគណបក្សប្រឆាំង  និងបានរិះគន់យ៉ាងខ្លាំង ចំពោះលោក Rodrigo Duterte ដែលកំពុងកាន់អំណាច និងសង្គ្រាមបង្ហូរឈាមរបស់លោក។

 លោកស្រី Robredo បានឲ្យដឹងនៅក្នុងសុន្ទរកថារយៈពេល ១៥ នាទី ដែលផ្សាយផ្ទាល់តាមបណ្តាញសង្គមថា“ ខ្ញុំសន្យាថានឹងផ្តល់កម្លាំងទាំងអស់មិនត្រឹមតែនៅក្នុងការបោះឆ្នោតនេះទេប៉ុន្តែនៅក្នុងថ្ងៃដែលខ្ញុំនៅសល់ (ក្នុងនាមជាអនុប្រធានាធិបតី) ប្រយុទ្ធដើម្បីហ្វីលីពីន” ចាប់ផ្តើមការប្រយុទ្ធដ៏ធំមួយ។

 អនុប្រធានាធិបតីត្រូវបានជ្រើសរើសដាច់ដោយឡែកពីប្រធានាធិបតីនៅក្នុងប្រទេសហ្វីលីពីន ហើយលោកស្រី Robredo បាននិយាយប្រឆាំងនឹងលោក Duterte លើបញ្ហាជាច្រើន។

 លោកឌូតឺតេ មិនអាចឈរឈ្មោះជាប្រធានាធិបតីនៅខែឧសភា បាននោះទេដោយសារច្បាប់ ស្តីពីការកំណត់អាណត្តិ។ លោកបានលើកឡើងថាលោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី ប៉ុន្តែបានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកនឹងចូលនិវត្តន៍ពីនយោបាយ។

លោកស្រី Robredo ដែលជាម្តាយមានកូនបីនាក់ត្រូវបានគេរំពឹងថា នឹងដាក់ឯកសារបេក្ខជនរបស់លោកស្រីដើម្បីប្រកួតប្រជែងយកតំណែងប្រធានាធិបតី ហើយលោកស្រីនឹងក្លាយជាបេក្ខជនទី ៥ ដែលបានចូលរួមប្រកួតជាផ្លូវការ៕ដោយ ឈូក បូរ៉ា

To Top
×