ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន រិះគន់នាយករដ្ឋមន្រ្តីថ្មីជប៉ុន ហើយព្រមានថា ទំនាក់ទំនងទ្វេភាគី នឹងកាន់តែអាក្រក់ទៅៗ

តូក្យូ ៖ ប្រទេសកូរ៉េខាងជើង បានបញ្ជាក់ជាថ្មីថា បញ្ហានៃការចាប់ពង្រត់ ជនជាតិជប៉ុន របស់ខ្លួន នៅទសវត្សឆ្នាំ១៩៧០ និង ១៩៨០ ត្រូវបានដោះស្រាយរួចទៅហើយ បន្ទាប់ពីនាយករដ្ឋមន្រ្តីថ្មីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាថា នឹងខិតខំប្រឹងប្រែង ដោះស្រាយបញ្ហានេះ។

ព្យុងយ៉ាងក៏បានព្រមានផងដែរថា ទំនាក់ទំនងទ្វេភាគី នឹងកាន់តែអាក្រក់ទៅៗ លុះត្រាតែតូក្យូផ្លាស់ប្តូរជំហររបស់ខ្លួន លើបញ្ហាចាប់ពង្រត់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ដែលប្រទេសដែលមានអាវុធ នុយក្លេអ៊ែរដំបូង សំដៅលើរដ្ឋបាលលោក គីស៊ីដា បានបង្កើតឡើង កាលពីដើមសប្តាហ៍នេះ ។

អ្នកស្រាវជ្រាវម្នាក់ នៃក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹង ដោយដោយលើកឡើងថា “ បញ្ហាចាប់ពង្រត់ ត្រូវបានដោះស្រាយជាយូរមកហើយ យ៉ាងល្អឥតខ្ចោះ និងពេញលេញជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង របស់នាយករដ្ឋមន្ត្រីជប៉ុន នៅខែកញ្ញា ឆ្នាំ ២០០២ និងខែឧសភា ឆ្នាំ២០០៤ និងភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីខាងយើង និងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីជប៉ុន Junichiro Koizumi ។

បន្ទាប់ពីបើកដំណើរការគណៈរដ្ឋមន្រ្តីរបស់លោក កាលពីថ្ងៃច័ន្ទលោក គីស៊ីដា បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា លោកមានឆន្ទៈ ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌជាមុន ដើម្បីដោះស្រាយបញ្ហា នៃការចាប់ពង្រត់ ជនជាតិជប៉ុន កាលពីអតីតកាល របស់ប្រទេសនេះ ។

ផ្ទាំងពាណិជ្ជកម្ម

ទោះយ៉ាងណាកូរ៉េខាងជើង បានឲ្យដឹងថា “ គន្លឹះនៃទំនាក់ទំនងកូរ៉េខាងជើង-ជប៉ុន គឺការសុំទោស និងការសងសឹកយ៉ាងហ្មត់ចត់ ចំពោះការបាត់បង់មនុស្ស សម្ភារៈ និងផ្លូវចិត្ត ដែលមិនអាចវាស់វែងបាន ” នេះបើយោងតាមអ្នកស្រាវជ្រាវ ដែលសិក្សាកិច្ចការជប៉ុន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ។

អ្នកស្រាវជ្រាវរូបនេះបានបន្ថែមថា“ ទំនងជាទំនាក់ទំនង រវាងកូរ៉េខាងជើង និងជប៉ុន នឹងកាន់តែអាប់អួរ ប្រសិនបើនាយករដ្ឋមន្រ្តីជប៉ុន ធ្វើការងារខុសតាំងពីដំបូងដូច ដែលលោកកំពុងធ្វើឥឡូវនេះ” ។

ប្រទេសជប៉ុ នបានធ្វើ អាណានិគម លើឧបទ្វីបកូរ៉េពីឆ្នាំ១៩១០ រហូតដល់ការបញ្ចប់សង្គ្រាម លោកលើកទី២ នៅឆ្នាំ ១៩៤៥ ហើយបន្ទាប់ពីនោះមក ទីក្រុងព្យុងយ៉ាង និងតូក្យូ គ្មានទំនាក់ទំនង ការទូតនោះទេ៕

ដោយ ឈូក បូរ៉ា

To Top
×