ព័ត៌មានអន្តរជាតិ

ក្រុមអ្នករត់ពន្ធម៉ិកស៊ិក បើកការបាញ់ប្រហារ ដោយប្រើកាំភ្លើងយន្ត ចូលទៅក្នុងកងទ័ពអាមេរិក

បរទេស ៖ កសមាជិកសង្ស័យ នៃក្រុមជួញដូរ ម៉ិកស៊ិកមួយក្រុម ត្រូវបានគេថត បានកំពុងបាញ់រះឆ្លងព្រំដែន ចូលសហរដ្ឋអាមេរិ កដោយប្រើប្រាស់កាំភ្លើងយន្ត ។ នេះបើយោង តាមអ្នកយកព័ត៌មាន របស់ Fox News លោក Bill Melugin ដែលនៅពីក្រោយរូបភាព នៃការបាញ់ កាំភ្លើងយន្តនោះ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Melugin បានហៅការបាញ់កាំភ្លើង កាលពីថ្ងៃសុក្រថា ជាការបាញ់ប្រហារ គួរឱ្យកត់សម្គាល់ ដោយនិយាយថា ទាហានឆ្មាំជាតិក៏បានកត់ សម្គាល់ឃើញសមាជិកក្រុម ប្រដាប់អាវុធដែលសង្ស័យ បានកើនឡើង នៅទូទាំងទីក្រុង Rio Grande ហើយថែមទាំងនិយាយចំអក ដល់ឆ្មាំអាមេរិកផងដែរ ។

អ្នកយកព័ត៌មាន Fox News បាននិយាយថា “ ឆ្មាំជាតិនៅទីនេះមានទាហាន នៅគ្រប់ទីកន្លែងក៏ដូចជាប៉ុស្តិ៍ សង្កេតការណ៍នៅគ្រប់ទីកន្លែង” ។ ពួកគេកំពុងតាមដាន អ្នករត់និងអ្នករត់ពន្ធមនុស្ស» ។

យោងតាមលោក Melugin គេ “ មិនច្បាស់ទេថា តើនេះមកពីការបាញ់កាំភ្លើងក្រុម ដែលជាទម្រង់នៃការបំភិតបំភ័យ ដល់ទាហាន ឬក៏គ្រាន់តែជាការបាញ់ ដោយមិនរើសអើង ឬយ៉ាងណានោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top