ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ ទាមទារឱ្យអង់គ្លេស សងសំណងចំពោះសង្គ្រាម រយៈពេល ២០ឆ្នាំ នៅអាហ្វហ្គានីស្ថាន

បរទេស៖ រដ្ឋាភិបាលអង់គ្លេស ត្រូវបានគេរាយការណ៍ថា មិនទាន់សម្រេចចិត្តថា តើខ្លួនគួរសងសំណងដ៏ច្រើន ដល់ក្រុមតាលីបង់ដែរឬទេ ដោយសារសង្គ្រាមជិត ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មាន The Mirror ដកស្រង់ប្រភពមួយ ដែលមិនបញ្ចេញឈ្មោះរបស់ Whitehall បាននិយាយថា រដ្ឋាភិបាលមិនដឹងថា“ អ្វីដែលពួកគេនឹងស្នើសុំនោះទេ ប៉ុន្តែវាអាចមានចំនួនរាប់ពាន់លានផោន នៅគ្រប់អ្នកពាក់ព័ន្ធ” នៅក្នុងការឯកសារយោងជាក់ស្តែងមួយ របស់ក្រុមតាលីបង់។

ការលើកឡើងពីសំណាក់ រដ្ឋាភិបាលអង់គ្លេសនេះ បានកើតឡើងខណៈដែលលោក Noor Mohammad Mutawakel អ្នកនាំពាក្យក្រសួងព័ត៌មាន និងវប្បធម៌ស្តីទី របស់ប្រទេសអាហ្វហ្គានីស្ថាន ជាមួយរដ្ឋាភិបាលតាលីបង់ បានអះអាងថា“ អង់គ្លេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសងសំណងសង្គ្រាមដល់ពួកយើង ជាមួយពួកសកម្មប្រយុទ្ធ ហើយយើងស្វាគមន៍” ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា“ ប្រទេសផ្សេងទៀតដែលជាប់ពាក់ព័ន្ធ ក្នុងសង្គ្រាមក៏ត្រូវត្រៀមខ្លួន ដើម្បីបង់ប្រាក់ផងដែរ” ។

ចំណែកវរសេនីយ៍ Richard Kemp អតីតមេបញ្ជាការកងទ័ពអង់គ្លេស នៅអាហ្វហ្គានីស្ថានបានប្រតិកម្ម ដោយកំហឹងចំពោះការលើកឡើង របស់ក្រុមតាលីបង់នេះ ដោយសង្កត់ធ្ងន់ថា « វាជាកំហឹងចំពោះក្រុមភេរវករ ដែលបានកាន់កាប់ប្រទេសនេះ ដើម្បីទាមទារសំណងពីប្រទេស ដែលបានប្រយុទ្ធនៅអាហ្វហ្គានីស្ថាន ដើម្បីគាំទ្ររដ្ឋាភិបាលស្របច្បាប់»៕ ប្រែសម្រួលៈ ណៃ តុលា

To Top