Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ រហូតដល់ជិត ២០០នាក់ សរុបកើនឡើងជាង ៦០ម៉ឺននាក់

រីយ៉ូ៖ ក្រសួងសុខាភិបាលបានរាយការណ៍ថា ប្រេស៊ីលបានចុះបញ្ជីការស្លាប់ចំនួន ១៨២នាក់បន្ថែមទៀត ពីជំងឺកូវីដ -១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៦០១,០១១ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងបានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ -១៩ ចំនួន ៨,៦៣៩ ករណីផ្សេងទៀតត្រូវបាន កត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណី សរុបកើនឡើងដល់ ២១,៥៧៥,៨២០ ករណី។

ប្រេស៊ីល គឺជាប្រទេសទី ២ នៅលើពិភពលោកបន្ទាប់ពី សហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនជាងគេ ដោយសារជំងឺកូវីដ-១៩ ក៏ដូចជាលេខរៀងទី៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ដែលមានករណីឆ្លងជំងឺច្រើនជាងគេ។

ផ្ទាំងពាណិជ្ជកម្ម

រដ្ឋសៅប៉ូឡូប្រទេសប្រេស៊ីល ដែលមានប្រជាជនច្រើន ជាងគេនៅក្នុងប្រទេសនេះ ត្រូវបានប៉ះពាល់ដោយជំងឺនេះខ្លាំងបំផុត ដោយមាន ករណីឆ្លងចំនួន ៤,៣៨៣,៣៨១ ករណី និងមានអ្នកស្លាប់ ១៥០,៧៥៦ នាក់ បន្ទាប់មកគឺទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ ដែលបានរាយការណ៍ពីការឆ្លងចំនួន ១,៣០០,៧១២ ករណី និងមានអ្នកស្លាប់ចំនួន ៦៧,១៧៥ នាក់។

ប្រេស៊ីល បានចាក់វ៉ាក់សាំងមនុស្ស ២៤៨,២ លាននាក់ ប្រឆាំងនឹងជំងឺនេះ គិតត្រឹមថ្ងៃសៅរ៍មានចំនួន ១៤៩,៤ លាននាក់ (ស្មើនឹងជាង ៧០ ភាគរយនៃប្រជាជនសរុប) បានទទួលយ៉ាងហោចណាស់មួយដូស ហើយ ៩៨,៨ លាននាក់ (ច្រើនជាង ៤៦ ភាគរយ) ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ៕

ដោយ ឈូក បូរ៉ា

To Top