ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណី ឆ្លងវីរុសថ្មី ចំនួន២៩.៤០៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនខ្ពស់បំផុតគិតត្រឹមឆ្នាំនេះ ដែលធ្វើឱ្យចំនួន អ្នកឆ្លងទូទាំងប្រទេសកើនឡើង ដល់៧.៨០៤.៧៧៤នាក់ ។
ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើង៩៥៧នាក់ នាំឲ្យកើនឡើងដល់២១៧.៣៧២នាក់ ។ ចំនួននៃការជាសះស្បើយ ពីជំងឺបានកើនឡើង១៥.៤៦០នាក់សរុបដល់៦.៨៧៣.៥៧៩នាក់ ។
ទន្ទឹមនឹងនេះដែរ ទីក្រុងម៉ូស្គូ ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរ បំផុតរបស់រុស្ស៊ី បានរាយការណ៍ពីករណីថ្មីចំនួន ៥.០០២ករណីដែលធ្វើឱ្យចំនួន សរុបរបស់ខ្លួន កើនឡើងដល់១.៦៨៣.៦៧៧ករណី ។
យោងតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយបា នឲ្យដឹងថា ប្រជាជនរុស្ស៊ី ជាង៤៥លាននាក់ ត្រូវបានចាក់វ៉ាក់សាំង កម្រិតរហូតមកដល់ពេលនេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា