ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មបុគ្គល៨រូប ពីបទអនុវត្តតាមច្បាប់រុស្ស៊ី នៅឧបទ្វីបគ្រីមា

បរទេស៖ នៅមុនជំនួបកំពូលមួយផ្សេងទៀត រវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប នាថ្ងៃអង្គារនេះ សហភាពអឺរ៉ុប មានសមាជិក២៧ប្រទេស បានដាក់ទណ្ឌកម្ម ផ្តោតលើមន្ត្រីអនុវត្តច្បាប់៨រូប សម្រាប់ការអនុវត្តតាមច្បាប់រុស្ស៊ី នៅលើទឹកដីនៃតំបន់គ្រីមា។

ទីប្រឹក្សាអឺរ៉ុប ដែលគ្រប់គ្រងលើទិសដៅនយោបាយ នៃសហភាពអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដាក់ទណ្ឌកម្មលើចៅក្រម រដ្ឋអាជ្ញា និងមន្ត្រីសន្តិសុខ សម្រាប់ការគាំទ្រ គោលនយោបាយរុស្ស៊ី ដែលគម្រាមកំហែង ដល់អធិបតេយ្យភាព របស់ប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមប្រឹក្សាអឺរ៉ុបនេះ តាមសេចក្តីរាយការណ៍ បាននិយាយដូច្នេះថា “បុគ្គលទាំងនោះ បានកាន់យកការសម្រេចចិត្តដោយលម្អៀង ក្នុងសំណុំរៀងមានហេតុផលនយោបាយ និងបានកាត់ទោស ឬក៏ដាក់គាប់សង្កត់ ចំពោះអ្នកប្រឆំាងនឹងការដាក់តំបន់គ្រីមា និងទីក្រុង Sevastopolឲ្យចូលជាឧបសម្ព័ន្ធ ដោយខុសច្បាប់”។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប រហូតមកទល់ពេលបច្ចុប្បន្ននេះ បានដាក់ទណ្ឌកម្មបុគ្គលចំនួន១៨៥នាក់ និងអង្គភាពចំនួន៤៨ ពាក់ព័ន្ធនឹងការយកតំបន់គ្រីមា ពីអ៊ុយក្រែន ដាក់ចូលជាឧបសម្ព័ន្ធ នៅក្នុងខែមីនា ឆ្នាំ២០១៧ ដោយធ្វើការបង្កកទ្រព្យសម្បត្តិពួកគេ និងហាមឃាត់មិនឲ្យធ្វើដំណើរ កាត់តាមសហភាពអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×