Covid-19

ឥណ្ឌា អត្រានៃអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ មានរហូតដល់ជាង ៩៨ភាគរយ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា អត្រានៃការជាសះស្បើយ ពីជំងឺកូវីដ-១៩ នៅឥណ្ឌា គិតត្រឹមថ្ងៃអង្គារនេះ បានកើនឡើងដល់ ៩៨.០៤ភាគរយ ។ ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា “រហូតមកដល់ពេលនេះអ្នកជំងឺ ៣៣.៣២០.០៥៧នាក់ បានជាសះស្បើយ” ។ “អត្រាកំណើនជាតិឥឡូវនេះគឺ ៩៨.០៤ភាគរយ” ។

យោងតាមក្រសួងសុខាភិបាលសហព័ន្ធ ការកើនឡើងនៃ ការជាសះស្បើយឡើងវិញ ជាបន្តបន្ទាប់បានធានាដល់ ការកាត់បន្ថយចំនួនករណីឆ្លង ហើយបច្ចុប្បន្នករណីវិជ្ជមានសរុប នៅក្នុងប្រទេសមានតិចជាង ១ភាគរយ ។

ប្រទេសនេះ បាននឹងកំពុងជួបប្រទះនូវ ការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងករណី ធ្លាក់ចុះករណីឆ្លងជំងឺសកម្ម ។

ក្រសួងបានឲ្យដឹងថា “ករណីសកម្មប្រចាំថ្ងៃ របស់ប្រទេសនេះមានចំនួន ២១៤.៩០០នាក់” ដោយបន្ថែមថា អ្នកជំងឺ ២៦.៥៧៩នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ហើយករណីសកម្មបច្ចុប្បន្នមានតែ ០.៦៣ភាគរយ នៃករណីវិជ្ជមានសរុប របស់ប្រទេសនេះ ។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ករណីវិជ្ជមានថ្មីចំនួន ១៤.៣១៣នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេស ។

ក្រសួងបានឲ្យដឹងថា “ខណៈមនុស្ស ១៤.៣១៣នាក់ ត្រូវបានគេរកឃើញថា មានភាពវិជ្ជមានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះឥណ្ឌា បានចុះបញ្ជីការជាសះស្បើយថ្មីចំនួន ២៦.៥៧៩នាក់ ក្នុងរយៈពេលដូចគ្នា” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top