ព័ត៌មានអន្តរជាតិ

ការិយាល័យ ស្ថិតិទូទៅ របស់ប្រទេស វៀតណាម ៖ ពលករចំណាកស្រុក ប្រមាណ ១,៣ លាននាក់ បានវិលត្រឡប់ ទៅស្រុកកំណើតវិញ អំឡុងពេលវីរុសរាតត្បាត

បរទេស ៖ ការិយាល័យស្ថិតិទូទៅ របស់ប្រទេសវៀតណាម (GSO បាននិយាយថា ពលករចំណាកស្រុក ប្រមាណ ១,៣ លាននាក់បានវិលត្រឡប់ ទៅស្រុកកំណើតវិញ នៅចន្លោះខែកក្កដា និងថ្ងៃទី១៥ ខែកញ្ញា ក្រោមផលប៉ះពាល់ ដោយសារជំងឺរាតត្បាត ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយ GSO បានបង្ហាញពីកម្មករចំនួន ១,៣ លាននាក់ ដែលប្រហែល ៣២៤.០០០ នាក់បានវិលត្រឡប់មកពីទីក្រុងហាណូយ, ២៩២.០០០ នាក់ មកពីទីក្រុងហូជីមិញ និង ៤៥០.០០០ នាក់មកពីតំបន់ភាគខាងត្បូង ផ្សេងទៀត។

ស្ថិតិមិនរាប់បញ្ចូលមនុស្សរាប់ម៉ឺននាក់ ដែលចាកចេញ ទៅស្រុកកំណើត របស់ពួកគេនៅជនបទ ចាប់តាំងពីដើមខែតុលា នៅពេលដែលទីក្រុងហូជីមិញ និងខេត្តជិតខាងរបស់ខ្លួន បន្ធូរបន្ថយការរឹតត្បិត Covid-19 ។

ក្នុងចំណោមមនុស្សចំនួន ៩៣០ ០០០ នាក់ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ដែលបានត្រលប់ ទៅស្រុកកំណើតវិញ ហើយប្រហែល ៣៤ ភាគរយនៅតែមានការងារធ្វើ ។ ៣៨ ភាគរយគ្មានការងារធ្វើឬមិនអាចរកការងារធ្វើបានក្រោមវិធានការ ឃ្លាតឆ្ងាយពីសង្គម ខណៈដែលអ្នកផ្សេងទៀត មិនហ៊ានទៅធ្វើការដោយសារ ខ្លាចជំងឺរាតត្បាត៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×