ព័ត៌មានអន្តរជាតិ

អាមេរិក នឹងសងសំណងដល់ជនរងគ្រោះ១០នាក់ ដែលស្លាប់ដោយសារការវាយប្រហារខុស ដោយយន្តហោះគ្មានមនុស្សបើក ក្នុងទីក្រុងកាប៊ុល

បរទេស៖ ឧត្តមសេនីយ៍ម៉ារីនរបស់អាមេរិក លោក Frank McKenzie ប្រធានបញ្ជាការកណ្តាលអាមេរិក បានសារភាពកាលពីខែមុនថា សហរដ្ឋអាមេរិកបានបង្កើត « កំហុសដ៏ខ្លោចផ្សា» នៅពេលដែលខ្លួនបានបាញ់មីស៊ីល Hellfire ទៅលើរថយន្តតូយ៉ូតាពណ៌សដែលបើកបរដោយ លោក Zemeai Ahmadi នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យសមាជិកគ្រួសារលោក Ahmadi សរុប ១០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃទី ២៩ ខែសីហា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិអាមេរិកបានប្តេជ្ញាផ្តល់ការទូទាត់ជាសាច់ប្រាក់ដល់សាច់ញាតិរបស់បុគ្គលទាំង ១០ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលមន្រ្តីមន្ទីរប៉ង់តាហ្គោននិយាយថា ជាការសន្មត់ថាមានគោលដៅទៅលើក្រុមឧទ្ទាម Daesh-K ឬ កងកម្លាំងអរិភាពដទៃទៀត។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បានផ្តល់ការផ្តល់ជូននូវចំនួនដែលមិនបានបញ្ជាក់នេះ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃសុក្រ៕

លោក Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា លោកវេជ្ជបណ្ឌិត Kahl បានកត់សម្គាល់ថា ការវាយប្រហារនេះ គឺជាកំហុសដ៏សោកនាដកម្មមួយហើយ លោក Zemari Ahmadi និងអ្នកផ្សេងទៀតដែលត្រូវបានសម្លាប់គឺជាជនរងគ្រោះស្លូតត្រង់ដែលគ្មានការស្តីបន្ទោស និងមិនជាប់ពាក់ព័ន្ធជាមួយក្រុមភេរវករ ISIS-K ឬការគំរាមកំហែងដល់កងកម្លាំងអាមេរិកឡើយ។

លោក Kirby បានកត់សម្គាល់ថា មន្ទីរបញ្ចកោណកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស ដើម្បីជួយក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បីផ្លាស់ប្តូរសមាជិក គ្រួសារដែលនៅរស់របស់គ្រួសារលោក Zemari Ahmadi ឱ្យទៅរស់នៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×