ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូននាវាចម្បាំង ទៅព្រមាននាវាពិឃាតរបស់អាមេរិក នៅសមុទ្រជប៉ុន

ម៉ូស្គូ៖ នាវាប្រឆាំងនាវាមុជទឹករបស់រុស្ស៊ីបានតាមដាននាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក និងរារាំងនាវាបរទេសនេះមិនឱ្យរំលោភលើដែនទឹករបស់រុស្ស៊ី នៅសមុទ្រជប៉ុន នៅថ្ងៃសុក្រនេះបើយោងតាមសេវាកម្មផ្សាយរបស់ក្រសួងការពារជាតិរុស្ស៊ី Zvezda បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

Zvezda បានរាយការណ៍ថា នាវាពិឃាត USS Chafee បានចូលទៅជិតដែនទឹករបស់ប្រទេសរុស្ស៊ី ហើយបានព្យាយាមឆ្លងកាត់ព្រំដែនរដ្ឋបន្ទាប់ពីប្រតិបត្តិការនៅសមុទ្រជប៉ុនអស់រយៈពេលជាច្រើនថ្ងៃ។

នាវាប្រឆាំងនាវាមុជទឹករបស់ប្រទេសរុស្ស៊ីឈ្មោះ Admiral Tributs បានតាមដាននាវាចម្បាំងបរទេសបានចេញការព្រមានមួយដោយជូនដំណឹងដល់នាវាពិឃាត អំពីការមិនអាចទទួលយកបាននៃសកម្មភាពបែបនេះ ហើយត្រូវបណ្តេញអ្នកឈ្លានពានចេញពីដែនទឹកនៅពេលដែលនាវាចម្បាំងអាមេរិក មិនបានផ្លាស់ប្តូរទិសដៅរបស់ខ្លួនតាមការព្រមាន។

នាវាពិឃាតរបស់អាមេរិកបានផ្លាស់ប្តូរទិសដៅហើយត្រលប់ក្រោយ នៅពេលដែលនាវាចម្បាំងរុស្ស៊ី មានចម្ងាយតិចជាង ៦០ ម៉ែត្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

សកម្មភាពរបស់នាវាពិឃាតអាមេរិក គឺជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើបទបញ្ជាអន្តរជាតិសម្រាប់ការពារការប៉ះទង្គិចគ្នានៅសមុទ្រក៏ដូចជាសូវៀត-អាមេរិកឆ្នាំ ១៩៧២ ។ ប្រភពបានបន្ថែមថាកិច្ចព្រមព្រៀង ស្តីពីការការពារឧប្បត្តិហេតុនៅលើ និងលើសមុទ្រខ្ពស់។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី បានកោះហៅឯកអគ្គរាជទូតអាមេរិកស្ថានទូតអាមេរិកប្រចាំទីក្រុងម៉ូស្គូ ពីបទរំលោភព្រំដែនរុស្ស៊ី ដោយនាវាពិឃាតអាមេរិក៕


ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×