ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដី និងទឹកជំនន់នៅភាគខាងត្បូងប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់តិចបំផុត១០នាក់ និងបាត់ខ្លួន១៨នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុង ស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់ ពលរដ្ឋចំនួន១០នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏អាក្រក់ដែលបង្កដោយទឹកជំនន់ និងគ្រោះបាក់ដី នៅរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា។
គ្រោះបាក់ដី និងទឹកជំនន់ បានកើតឡើងនៅក្នុងស្រុក Idukki និង Kottayam ។


កាសែតក្នុងស្រុកមួយឈ្មោះថា Hindustan Times បានឲ្យដឹងថា ពលរដ្ឋចំនួន១៨នាក់ ក៏ភ័យខ្លាចដោយបានបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ដីកើតឡើងនៅក្នុងស្រុក Kottayam ។


ក្រុមមន្ត្រីមកពីនាយកដ្ឋានប៉ូលិស បានព្យាករណ៍អំពីការធ្លាក់ចុះភ្លៀងយ៉ាងខ្លាំងរហូតដល់ថ្ងៃអាទិត្យនេះ បន្ទាប់ពីក្រុមអាជ្ញាធរបានប្រកាសអំពីសញ្ញាប្រុងប្រយ័ត្នពណ៌ក្រហម នៅក្នុងស្រុកចំនួន៥នៃរដ្ឋខាងលើ និងសញ្ញាប្រុងប្រយ័ត្នពណ៌លឿង នៅក្នុងស្រុកចំនួន៧ផ្សេងទៀត ។

សេចក្តីរាយការណ៍បានឲ្យដឹងថា សំណើរបស់រដ្ឋបាលក្នុងស្រុក គឺចង់បាន យោធា នាវាជើងទឹក និងកងទ័ពអាកាស ដើម្បីមកជួយដល់រដ្ឋបាលស៊ីវិលដែលជួបស្ថានភាពនេះ ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ក៏បានរក្សានៅទីនេះដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×