ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ពិភាក្សាពីបញ្ហាអាហ្វហ្គានីស្ថាន ជាមួយកាតា

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានពិភាក្សាគ្នាជាមួយលោក Mohammed bin Abdulrahman Al-Thani ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសកាតា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យម្សិលមិញនេះ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន News 18 នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Antony Blinken រួមជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin គឺជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុត ដែលធ្វើទស្សនកិច្ចក្នុងតំបន់ ចាប់តាំងពីពួកតាលីបង់កាន់កាប់ អាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ ខែសីហាមក។

របាយការណ៍នៃកិច្ចពិភាក្សាគ្នានោះ ដែលចេញដោយក្រសួងការបរទេស សហរដ្ឋអាមេរិក មិនបានផ្តល់សេចក្តីលម្អិត ដទៃទៀតនោះទេ ក្រោយពីបង្ហាញការទទួលស្គាល់ ពីការជួយរបស់ប្រទេសកាតា ក្នុងការឲ្យពលរដ្ឋអាមេរិក និងជនជាតិអាហ្វហ្គានីស្ថាន ងាយរងគ្រោះធ្វើដំណើរឆ្លងកាត់។

ក្រុមការងាររបស់លោក រដ្ឋមន្ត្រីការបរទេសអាមេរិក បានកោតសរសើរពីការគាំទ្រ មិនអាចខ្វះបានរបស់ទីក្រុងដូហា ក្នុងការសម្របសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់របស់ពលរដ្ឋអាមេរិក បុគ្គលិកស្ថានទូតនៅទីក្រុងកាប៊ុល ពលរដ្ឋអាហ្វហ្គានីស្ថាន ងាយរងគ្រោះ និងជនត្រូវជម្លៀស ពីអាហ្វហ្គានីស្ថានផ្សេងទៀត កាត់តាមប្រទេសកាតា៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×