ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី និងហ្វីលីពីនបង្ហាញ ក្តីបារម្ភដូចគ្នាចំពោះកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS

បរទេស ៖រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសម៉ាឡេស៊ីកាលពីព្រឹកថ្ងៃចន្ទនេះ បានធ្វើការលើកឡើងថាទាំងប្រទេសរបស់លោកនិងប្រទេសហ្វីលីពីន គឺកំពុងមានក្តីព្រួយបារម្ភដូចគ្នាចំពោះការសម្រេចចិត្ត របស់អូស្ត្រាលីក្នុងការបញ្ជាទិញនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរទោះបីជាវាមិនស្ថិត
នៅក្នុងផ្នែកមួយនៃផែនការ របស់រដ្ឋាភិបាលក្តី។

លោករដ្ឋមន្ត្រីបានលើកឡើងនេះ ដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលមានឈ្មោះថា AUKUS គឺជាកិច្ចព្រមព្រៀងត្រីភាគីដែលធ្វើឡើងកាលពីខែមុនរវាង មហាអំណាចទាំង បីគឺអូស្ត្រាលីអាមេរិកនិងអង់គ្លេស។

លោករដ្ឋមន្ត្រី Saifuddin Abdullah បានបញ្ជាក់ទៀតដែរថាទាំងម៉ាឡេស៊ី និងហ្វីលីពីនគឺបានបង្ហាញនូវក្តីព្រយបារម្ភស្រដៀងគ្នាចំពោះផលប៉ះពាល់ ដែលបណ្តាលមកពីកិច្ចព្រមព្រៀងនេះ។

លោកបន្តថាទាំងម៉ាឡេស៊ី និងហ្វីលីពីនបានធ្វើការលើកឡើងដូចគ្នាថាបញ្ហាចុងក្រោយនេះ វានឹងអាចធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង
មូលទោះបីជាអូស្ត្រាលីមិនមាន អាវុធនុយក្លេអ៊ែរសម្រាប់បំពាក់លើនាវានោះក្តី៕

To Top