ព័ត៌មានអន្តរជាតិ

ក្រុងបាងកក ព្រមានប្រជាជន ដែលរស់ នៅខាងក្រៅទ្វារទឹកជំនន់ ក្បែរទន្លេចៅប្រាយ៉ា អំពីទឹកជំនន់ ដែលអាចកើតឡើង នៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃទី ៣០ ខែធ្នូ

បរទេស ៖ រដ្ឋបាលក្រុងបាងកក (BMA) បានព្រមានប្រជាជនដែលរស់នៅ ខាងក្រៅទ្វារទឹកជំនន់ក្បែរ ទន្លេចៅប្រាយ៉ា អំពីទឹកជំនន់ ដែលអាចកើតមានឡើង ដោយសារតែកម្ពស់ទឹកកើនឡើង នៅចន្លោះថ្ងៃសៅរ៍និងថ្ងៃទី ៣០ ខែធ្នូ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា អភិបាលក្រុងបាងកក លោកឧត្តមសេនីយ៍ Aswin Kwanmuang កាលពីថ្ងៃអង្គារ បាននិយាយថា មជ្ឈមណ្ឌលបញ្ជាទឹកជាតិ និងនាយកដ្ឋាន ឧតុនិយមថៃ បានប៉ាន់ប្រមាណថា កម្ពស់ទឹកទន្លេនឹងកើនឡើង ២០-៤០ សង់ទីម៉ែត្រ ដោយសារតែទឹកហូរពីទន្លេ ពីង ។

នេះអាចបណ្តាល ឱ្យមានទឹកជំនន់នៅក្នុង សហគមន៍មាត់ទន្លេចំនួន ១១ ដែលគ្របដណ្តប់លើប្រជាជនចំនួន ២៣៩ គ្រួសារនៅក្នុងស្រុកចំនួន ៧ ។

ដើម្បីឆ្លើយតបទៅ នឹងហានិភ័យ រដ្ឋបាលក្រុងបាងកក បានពង្រឹងទ្វារទឹកជំនន់តាមដងទន្លេចាប់ពីស្ពានរ៉ាម៉ាទី ៧ រហូតដល់ស្រុកបាងណា ព្រមទាំងតំបន់ទំនាបចំនួន ១៤ ។

BMA ក៏បានត្រួតពិនិត្យការត្រៀមខ្លួន របស់ស្ថានីយ៍បូមទឹកចំនួន ៩៧ នៅក្បែរទន្លេ ដើម្បីដោះស្រាយបញ្ហាទឹកសមុទ្រ កើនឡើង ។ លោកឧត្តមសេនីយ៍ Aswin ថា ម៉ាស៊ីនបូមទឹក និងឧបករណ៍ ពាក់ព័ន្ធផ្សេងទៀត ត្រូវបានរៀបចំដើម្បីទប់ទល់ នឹងការជន់លិច ៕
ប្រែសម្រួលៈ ណៃ តុលា

To Top