ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ ទឹកជំនន់នៅរដ្ឋ Uttarakhand នៃប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៤នាក់ គិតត្រឹមថ្ងៃអង្គារបន្ទាប់ពី បានធ្វើការស្ទង់ទិន្ន ន័យអំពីផលប៉ះពាល់ ដោយគ្រោះទឹកជំនន់នៅក្នុងតំបន់ ។
លោករដ្ឋមន្ត្រី Pushkar Singh Dhami បានប្រកាសថា នឹងសងជំងឺចិត្តចំនួន៤០០.០០០រូពី ស្មើនឹងប្រមាណ ៥.៣២៩ដុល្លារអាមេរិក ដល់ក្រុមគ្រួសារនីមួយៗ ដែលបានបាត់បង់ជីវិត។
លោក Dhami បានប្រាប់ថា ពលរដ្ឋចំនួន៥នាក់ កំពុងបាត់ខ្លួននៅក្នុងតំបន់ ដែលរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់។
គាត់បានឲ្យដឹងទៀតថា “អ្នកដែលបាត់បង់ជីវិតទាំងនោះ នឹងត្រូវទទួលបានប្រាក់ ១០៩.០០០រូពី ស្មើនឹងប្រមាណ ១.៤៥២ដុល្លារអាមេរិក ។ ទឹកប្រាក់ទាំងនេះនឹងជួយបង្កើន ដល់ការបាត់បង់សត្វចិញ្ចឹមរបស់ពួកគេ” ។
តំបន់ Nainital ជាតំបន់ដែលរងផលប៉ះពាល់ ខ្លាំងជាងគេដែលស្ថិតនៅភាគខាងជើង នៃរដ្ឋខាងលើ។ តំបន់ Ramgarh និង Nainital ត្រូវបានគេរាយការណ៍ថា មានព្យុះភ្លៀងកើតឡើងផងដែរ ។
ក្រុមជួយអន្តរាគមន៍ គ្រោះមហន្តរាយជាតិ របស់ប្រទេសឥណ្ឌា ហៅកាត់ថា (NDRF) និងកងទ័ពអាកាសរបស់ប្រទេសឥណ្ឌា (IAF) ត្រូវបានបញ្ជូនដើម្បីជួយសង្គ្រោះ ពលរដ្ឋនៅក្នុងតំបន់ដែល រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា