ព័ត៌មានអន្តរជាតិ

តាលីបង់ផ្តល់ប្រាក់រង្វាន់ ជាលុយសុទ្ធនិងដីធ្លីជាច្រើនដល់សមាជិក គ្រួសារនៃអ្នកបំផ្ទះគ្រាប់បែកអត្តឃាត

បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនៃក្រុមតាលីបង់កាលពីថ្ងៃអង្គារបានធ្វើការប្រកាសរដ្ឋាភិបាលតាលីបង់ បានធ្វើការប្រគល់ ប្រាក់សុទ្ធព្រមទាំងដីធ្លីជាច្រើនផងដើម្បីលើកទឹកចិត្តទៅដល់ក្រុមគ្រួសារដែលមាន សមាជិកធ្លាប់ជាអ្នកបំផ្ទុះគ្រាប់បែកប្រឆាំងទៅនឹងយោធាអាមេរិកនាពេលកន្លងមក។

អ្នកនាំពាក្យលោក Saeed Khosty ក៏បានលើកឡើងដែរថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្តោះអាសន្នលោក Sirajuddin Haqqani ក៏បានហៅក្រុមតាលីបង់ដែលធ្លាប់បូជាជីវិតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនា
ពេលកន្លងមកនោះថាជាវិរៈបុរសនៃជនជាតិអ៊ីស្លាមនិងជាវិរៈបុរសនៃប្រទេសអាហ្គានីស្ថានផងដែរ។

ក្នុងពេលជាមួយគ្នានេះទាំងអាមេរិកនិងសហភាពអ៊ឺរ៉ុបតែងតែបានធ្វើការប្រកាសថានឹងមិនទទួលស្គាល់រដ្ឋាភិបាលអាហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ជាដាច់ខាតហើយដាក់កំហិតឲ្យតាលីបង់មិនត្រូវធ្វើឲ្យសកម្មភាពជ្រុលនិយម
និងក្រុមភេវរកម្មមានការកើនឡើងជាដាច់ខាត។

ដោយឡែកអង្គការសហប្រជាជាតិឬយូអិនបានធ្វើការទស្សទាយថាស្ថានភាពនៅក្នុងប្រទេសអាហ្គានីស្ថាននាពេលបច្ចុប្បន្ននេះនឹងកាន់តែដុនដាបហើយច្បាស់ណាស់នឹងបន្តត្រូវការជំនួសមនុស្សធម៍ក្នុងចំនួនជាច្រើនទៀតជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

To Top
×