ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ និងរដ្ឋមន្រ្តីមួយចំនួន ពិភាក្សាគ្នាដោះស្រាយបញ្ហាប្រេងឡើងថ្លៃ

បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានជួបជាមួយតំណាងរាស្ត្រ ៥ រូប និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម និងសហករណ៍ កាលពីថ្ងៃអង្គារដើម្បីពិភាក្សាពីដំណោះស្រាយចំពោះបញ្ហាតម្លៃប្រេងថ្លៃ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកប្រាយុទ្ធ បានជួបជាមួយប្រាវីតវង់ស៊ូវ៉ាន់ និងរដ្ឋមន្រ្តីផ្សេងទៀត បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅអគារថៃឃូហ្វា។

ពួកគេបានពិភាក្សាអំពីបញ្ហានៃការឡើងថ្លៃប្រេងដែលបានជះឥទ្ធិពលដល់វិស័យជាច្រើន។ សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃក៏បានរៀបចំការតវ៉ា “truck power” ផងដែរ។

បន្ទាប់ពីការពិភាក្សាលោក Supattanapong បាននិយាយថា កិច្ចប្រជុំបានឯកភាពថា ពួកគេត្រូវតែគ្រប់គ្រងតម្លៃប្រេងម៉ាស៊ូត ដើម្បីឱ្យមកនៅទាបជាង ៣០ បាតក្នុងមួយលីត្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×