ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក មកលើរថយន្តក្រុង យោធានៅស៊ីរី បណ្តាលឲ្យស្លាប់មនុស្ស អស់តិចបំផុត១៤នាក់

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍មកថា យ៉ាងហោច ណាស់ មនុស្សចំនួន១៤នាក់ បានបាត់បង់ជីវិត និង២នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងពេលមានវាយប្រហារ ដោយគ្រាប់បែកមកលើ រថយន្តក្រុងយោធា១គ្រឿង នៅភាគកណ្តាល នៃទីក្រុងដាម៉ាស់ កាលពីថ្ងៃពុធ ។

តាមសេចក្តីប្រកាសមួយចេញ ដោយយោធា ហើយសេចក្តីរាយការណ៍ បានឲ្យដឹងថា គ្រាប់បែកច្នៃចំនួន៣គ្រាប់ ត្រូវបានគេបំផ្ទុះឡើង ចេញពីបាត នៃរថយន្តក្រុង របស់យោធា ហើយ២គ្រាប់ត្រូវបានបំផ្ទុះនៅឯស្ពាន President Bridge ដែលជាបេះដូង របស់ក្រុងដាម៉ាស់ ទន្ទឹមនឹងនេះដែរ គ្រាប់បែកទី៣ ដែលបានគ្រវែង ធ្លាក់ចុះនោះមិនបានផ្ទុះនោះទេ ហើយក្រោយមក ត្រូវបានដោះដោយក្រុមទាហានមួយកង ដែលទទួលបន្ទុក ខាងគ្រាប់បែក ។

ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារព័ត៌មាន រដ្ឋបានបង្ហោះនូវរូបភាពជាច្រើន នៃការឆេះខ្លោចរថយន្តក្រុងដែលមានក្រុមយោធាជំនាញ នៅជុំវិញនោះធ្វើការត្រួត ពិនិត្យមើលពីស្ថានភាពនោះ ។

គួរបញ្ជាក់ថា ស្ពាន President Bridge ជាតំបន់ដែលមានការមមាញឹកខ្លាំងមួយ នៅក្នុងក្រុងដាម៉ាស់ ដែលជាកន្លែងស្ថានីយ ដឹកជញ្ជូនដ៏សំខាន់ ដែលតភ្ជាប់ពីរដ្ឋធានី តាមរយៈរថយន្តក្រុងជាច្រើន រថយន្តធុនតូច និងរថយន្តដឹក ទំនិញធុនតូច ផងដែរ ដែលនៅទីតាំងនោះ ។

ចាប់តាំងពីបាន រំលាយក្រុម ឧទ្ទាមពីតំបន់ជាយក្រុង នៅក្នុងឆ្នំា២០១៨ រដ្ឋធានីរបស់ស៊ីរី បានបន្សល់នូវការ ជួយសង្គ្រោះដ៏ធំ ដែលពេលខ្លះមានការបំផ្ទុះ នៅកន្លែងខ្លះជារៀង រាល់ពេលទាំងឥឡូវនេះ និងក្រោយៗមក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×