ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ២៤ម៉ោង ឥណ្ឌូនេស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៩០០នាក់ ខណៈអ្នកស្លាប់ បន្ថែមទៀត២៨នាក់

ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ថា ចំនួនករណីនៃការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី បានកើនឡើង៩១៤នាក់ គិតក្នុងរយៈពេល១ថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើន ឡើងដល់៤.២៣៧.២០១២នាក់ ដោយចំនួន អ្នកស្លាប់បានកើនឡើង ពី២៨នាក់ នាំឲ្យកើនដល់១៤៣.០៧៧នាក់ ។

ក្រសួងសុខាភិបាល បានឲ្យដឹងថា មនុស្សចំនួន១.២០៧នាក់ទៀត ត្រូវបានអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជំងឺ ជាសះស្បើយពីជំងឺកូវីដ-១៩សរុបកើន ដល់៤.០៧៧.៧៤៨នាក់ ។

ក្រសួងបានឲ្យដឹងទៀតថា រហូតមក ដល់បច្ចុប្បន្ននេះ មានមនុស្សយ៉ាងតិច១០៩.៧៩លាននាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាលើកដំបូង ហើយចំនួន៦៤.៦២លាននាក់ បានចាក់វ៉ាក់សាំងគ្រប់កម្រិត ហើយប្រជាជនឥណ្ឌូនេស៊ី ប្រមាណ១,០៨ លាននាក់បានទទួលដូសទីរបស់ពួកគេ ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី មានបំណងនឹងធ្វើការចាក់វ៉ាក់សាំង ដល់ពលរដ្ឋចំនួន២០៨,២លាននាក់ នៅក្នុងប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×