ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូង កើនឡើង ៣៦ភាគរយ រយៈពេល ២០ថ្ងៃ ដំបូងដើមខែតុលា

សេអ៊ូល ៖ ទិន្នន័យការិយាល័យគយ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែតុលា ដោយសារតម្រូវការ ពិភពលោកងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩ ។

យោងតាមសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស មានចំនួន ៣៤,២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលពីថ្ងៃទី០១ ដល់ថ្ងៃទី ២០ ខែតុលា កើនឡើង ៣៦,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការនាំចូលបានកើនឡើង ៤៨,០ ភាគរយស្មើនឹង ៣៦,៧ ពាន់លានដុល្លារ ដែលធ្វើឱ្យឱនភាពពាណិជ្ជកម្មកើនឡើងដល់ ២,៥ ពាន់លានដុល្លារ។

ការនាំចេញឧបករណ៍អេឡិចត្រូនិក បានកើនឡើង ២៣,៩ ភាគរយក្នុងរយៈពេល ២០ ថ្ងៃហើយការនាំចេញផលិតផលប្រេង កើនឡើងទ្វេដង ចំពេលតម្លៃប្រេងឆៅឡើងថ្លៃ។ ការនាំចេញរថយន្តបានកើនឡើង ១០,៥ ភាគរយហើយការដឹកជញ្ជូនឧបករណ៍ចល័តបានបន្ថែម ២,៦ ភាគរយ។

ផ្ទាំងពាណិជ្ជកម្ម

ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុត របស់កូរ៉េខាងត្បូង បានកើនឡើង ៣០,៩ ភាគរយក្នុងរយៈពេល ដែលបានលើកឡើងហើយការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប វៀតណាម និងជប៉ុន បានកើនឡើងទ្វេដង។

ទន្ទឹមនឹងនេះការនាំចូលប្រេងឆៅ ស្ទើរតែទ្វេដងក្នុងរយៈពេល ២០ ថ្ងៃខណៈដែលផលិតផលប្រេងនាំចូលច្រើនជាងទ្វេដង៕

ដោយ ឈូក បូរ៉ា

To Top