ព័ត៌មានអន្តរជាតិ

ទីបំផុត! FDA របស់អាមេរិក អនុម័តឲ្យចាក់ដូស ជំរុញវ៉ាក់សាំងកូវីដ-១៩ ដោយប្រើវ៉ាក់សំាង២ប្រភេទ

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ថា ក្រសួងចំណីអាហារ និងឱសថសហរដ្ឋអាមេរិក ហៅកាត់ថា (FDA) កាលពីថ្ងៃពុធបានអនុញ្ញាត ឱ្យមានការចាក់ថ្នាំកូវីដ-១៩ ដោយប្រើវ៉ាក់សាំង Moderna និងJohnson & Johnson ហើយបានអនុម័ត កម្រិតថ្នាំលាយ និងផ្គូផ្គងគ្នា សម្រាប់បច្ចុប្បន្ននេះ ដែលត្រូវបានអនុម័ត ឲ្យប្រើសម្រាប់ដូសជំរុញ នៃវ៉ាក់សាំងកូវីដ-១៩ ។

ទីភ្នាក់ងារនេះ បានអនុញ្ញាតឱ្យប្រើវ៉ាក់សាំងកូវីដ-១៩ Moderna យ៉ាងតិច៦ខែបន្ទាប់ពីបញ្ចប់ការចាក់ថ្នាំបង្ការរោគដល់មនុស្សដែលមានអាយុ៦៥ឆ្នាំ និងចាស់ជាងនេះ អាយុចាប់ពី១៨ ដល់៦៤ឆ្នាំ ដែលមានហានិភ័យខ្ពស់ នៃជំងឺកូវីដ-១៩ និងអាយុចាប់ពី១៨ដល់៦៤ឆ្នាំ ជាមួយនឹងការប៉ះពាល់ជាញឹកញាប់ពីស្ថាប័ន ឬការងារ ទៅនឹងជំងឺ SARS-CoV-2 ។

ចំពោះកម្រិត នៃការបង្កើនថ្នាំ Johnson & Johnson ខាង FDA បានអនុញ្ញាតឱ្យប្រើកម្រិតថ្នាំ រំញោចតែមួយដងយ៉ាងតិច២ខែ បន្ទាប់ពីការបញ្ចប់របបថ្នាំដំបូងតែ១ដូស ដល់បុគ្គលដែលមាន អាយុចាប់ពី១៨ឆ្នាំឡើង ។

ថ្នាំវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដែលអាចប្រើបានតែ១ដូស អាចត្រូវបានគេចាត់ចែង ថា ជាកម្រិតថ្នាំ “លាយ និងផ្គូផ្គង” បន្ទាប់ពីការបញ្ចប់ការ ចាក់វ៉ាក់សាំងដំបូង ជាមួយនឹងវ៉ាក់សាំងកូវីដ-១៩ដែលអាចរកបានផ្សេងៗគ្នា នេះបើយោងតាម FDA បនឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top