ព័ត៌មានអន្តរជាតិ

ណាតូ នឹងព្រមព្រៀង លើផែនការមេ ដើម្បីទប់ស្កាត់ការ គម្រាមកំហែង កើនឡើងពីរុស្ស៊ី

បរទេស៖ ក្រុមរដ្ឋមន្ត្រីការពារជាតិ អង្គការណាតូ គ្រោងព្រមព្រៀងគ្នា លើផែនការមេថ្មី ដើម្បីការពារការវាយប្រហារ ដ៏ខ្លាំងក្លាណាមួយពីរុស្ស៊ី ដោយធ្វើការបញ្ជាក់ជាថ្មី នូវគោលដៅស្នូលរបស់សម្ពន្ធមិត្ត ចំពោះការទប់ស្កាត់ទីក្រុងមូស្គូ បើទោះជាមានការផ្តល់កើនឡើង លើប្រទេសចិនក៏ដោយ។

យុទ្ធសាស្ត្រសម្ងាត់នេះ មានគោលបំណងត្រៀម សម្រាប់ការវាយប្រហារ ដំណាល់គ្នាណាមួយ ក្នុងតំបន់បាល់ទិកនិងសមុទ្រខ្មៅ ដែលអាចមានទាំងអាវុធនុយក្លេអ៊ែ ការចូលលួចទិន្នន័យពីប្រព័ន្ធកុំព្យូទ័រ និងការវាយប្រហារពីលំហអាកាស។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “វាទទួលស្គាល់ពីការគម្រាមកំហែង ក្នុងសតវត្សទី២១កើនឡើង និងវិធីដោះស្រាយជាមួយវា”។

ក្រុមមន្ត្រីនានា បានធ្វើការសង្កត់ធ្ងន់ថា ពួកគេមិនជឿថា មានការវាយប្រហារណាមួយ នឹងកើតមានក្នុងពេលឆាប់ៗនេះទេ។ ទីក្រុងមូស្គូតែងតែបដិសេធថា គ្មានគោលបំណងលុកលុយណាមួយ និងនិយាយថា វាគឺអង្គការណាតូ ដែលប្រថុយនឹងការ បង្កអស្ថិរភាពដល់អឺរ៉ុប ជាមួយការត្រៀមលក្ខណៈបែបនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×