ព័ត៌មានអន្តរជាតិ

Trump បង្កើតបណ្តាញសង្គម ដើម្បីប្រជែង Facebook និង Twitter

វ៉ាស៊ិនតោន ៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសក្នុងការបើកដំណើរ ការក្រុមហ៊ុនបណ្តាញ សង្គមថ្មីមួយ ជាផ្លូវការបន្ទាប់ពីត្រូវបានរង បម្រាមនិងលប់ចោល គណនេយ្យចេញ ពីបណ្តាញ សង្គមយក្ស Twitter និង Facebook ។

ក្រុមហ៊ុនថ្មីដែលត្រូវបានដាក់ឈ្មោះថា Trump Media និង Technology Group (TMTG) និងមានវត្តមានលោក Trumpជាប្រធានផងដែរ ហើយវានឹងត្រូវដាក់ឲ្យប្រើប្រាស់ ក្រោយពេលដែលវាត្រូវ បានចូលរួម ជាមួយនឹងក្រុមហ៊ុន Digital World Acquistion Corp., ហើយនឹងអាចដាក់ឲ្យដំណើរ ការបណ្តាញសង្គមថ្មីមួយ ដែលមានឈ្មោះថា TRUTH Social។

យោងតាសេចក្តីថ្លែងការណ៍ដោយ TMTG បានឲ្យដឹងថា បេសកកម្មរបស់ TRUTH Social គឺដើម្បីបង្កើត នូវបណ្តាញសង្គមមួយដេលអាចប្រឆាំង ទៅនឹងក្រុមហ៊ុនធំៗនៅក្នុងប្លុក Silicon Valley ដែលតែងតែ ប្រើប្រាស់អំណាចផ្តាច់ការ ក្នុងការប្រឆាំង ទៅនឹងសម្លេង របស់ពលរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top