ព័ត៌មានអន្តរជាតិ

អាមេរិក ឈានដល់កិច្ចព្រមព្រៀង បណ្តោះអាសន្ន ពាក់ព័ន្ធនឹង ការយកពន្ធឌីជីថល ជាមួយនឹងប្រទេស អ៊ឺរ៉ុបចំនួន៥

បរទេស ៖ យោងតាមសេចក្តីប្រកាស ដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ខ្លួនបានឈាន ទៅដល់កិច្ចព្រមព្រៀង ជាមួយនឹងប្រទេស អូស្ត្រាលី អង់គ្លេសបារាំង អ៊ីតាលីនិងអេស្បាញ ហើយទៅលើបញ្ហា នៃការយកពន្ធដា សម្រាប់ប្រព័ន្ធឌីជីថល នៅក្នុងលក្ខខណ្ឌបណ្តោះអាសន្ន ក្នុងការអនុវត្ត ។

កិច្ចព្រមព្រៀងនេះ នឹងធ្វើឡើងក្នុងរយៈពេល កំណត់មួយមុនពេល ដែលវាត្រូវដាក់អនុញ្ញាតិ ឲ្យអនុវត្តដោយកិច្ចព្រមព្រៀង ជាមួយនឹងអង្គការកិច្ច សហប្រតិបត្តិការនិង អភិវឌ្ឍ សេដ្ឋកិច្ច OECD ខណៈដែល OCED ធ្លាប់បានប្រកាសកាល ពីខែកក្កដា កន្លងមកថា មានប្រទេសជាង១៣០ប្រទេសមក ហើយដែលបានចូលរួមនៅ ក្នុងកំណែទំរង់ គោលការណ៍ច្បាប់ថ្មី នៃពន្ធដា នេះដែលវាគឺជាផ្នែក មួយដែលត្រូវបានអនុម័ត ដោយមេដឹកនាំ G20 កាលពីគ្រាកន្លងមក ។

គួរឲ្យដឹងដែរថានៅក្រោម កិច្ចព្រមព្រៀងនេះ វាបានកំណត់យកបាននូវការ ទំនួលខុសត្រូវលើពន្ធលើសេវាកម្មឌីជីថល ដែលក្រុមហ៊ុនអាមេរិកទទួល បានក្នុងកំឡុងពេលបណ្ដោះអាសន្ន នឹងអាចជាប់បំណុលបានប្រឆាំង នឹងពន្ធលើប្រាក់ចំណូល នាពេលអនាគតដែលកើតឡើង ក្រោមសសរស្តម្ភមួយក្រោម កិច្ចព្រមព្រៀង OECD ៕

ប្រែសម្រួល៖ស៊ុនលី

To Top