ព័ត៌មានអន្តរជាតិ

ប៉ូលីសថៃ ចោទបាតុករ៩នាក់ ថា នៅពីក្រោយការបាញ់ប្រហារមន្រ្តីប៉ូលីស កាលពីថ្ងៃទី៦តុលា

បរទេស៖ ប៉ូលីសប្រទេសថៃ កាលពីថ្ងៃសៅរ៍បានចាប់ខ្លួនជនសង្ស័យ ៩ នាក់ ក្នុងចំណោម ១១ នាក់ ដែលត្រូវបានគេជឿថា នៅពីក្រោយការបាញ់ប្រហារមន្រ្តីប៉ូលីសដែលត្រួតពិនិត្យហ្វូងមនុស្សនៅសង្កាត់ Din Daeng ទីក្រុងបាងកក កាលពីយប់ថ្ងៃទី ៦ ខែតុលា។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Jirasan Kaewsangek ស្នងការរងនៃការិយាល័យប៉ូលីសក្រុងបាងកកបាននិយាយថា អ្នកស៊ើបអង្កេតមកពីប៉ូលីសប៉ុស្តិ៍ Din Daeng បានផ្តោតលើជនសង្ស័យទាំង ១១ នាក់ពីបទចោទថាបានបង្កើតភាពវឹកវរ និងរំលោភលើក្រឹត្យស្ថានភាពគ្រាអាសន្នរបស់ប្រទេស និងកំពុងតាមចាប់ខ្លួនជនសង្ស័យ ២ នាក់ទៀត។

លោកថា “ ប៉ូលីសនឹងពិនិត្យមើលថាតើជនសង្ស័យពិតជាជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចជាមួយមន្រ្តីត្រួតពិនិត្យហ្វូងមនុស្ស ឬយ៉ាងណា” ។ «ការស៊ើបអង្កេតដំបូងបង្ហាញថា ជនសង្ស័យទាំងនេះបានចូលរួមក្នុងការប្រមូលផ្តុំ [គាំទ្រលទ្ធិប្រជាធិបតេយ្យ] នៅផ្លូវបំបែក Din Daeng»៕

ប្រែសម្រួលៈ ណៃ តុលា

To Top